អត្ថបទពាណិជ្ជកម្ម
ពិតជា​អស្ចារ្យ ពិ​ព័រ​ណ៌​កុមារ និង​គ្រួសារ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៧ មាន​អ្នកចូលរួម​ជាង​៣​ម៉ឺន​នាក់
19, Jun 2017 , 11:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិ​ព័រ​ណ៌​កុមារ និង​គ្រួសារ​លើក​ទី​៤​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៧ រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា​(ANUSSA Event Planner) រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៧ និង​ទី​១៨ ខែមិថុនា នៅ​សាល​មហោស្រព និង​ពិព័រណ៍​កោះ​ពេជ្រ បានបញ្ចប់​ទៅដោយ​ជោគជ័យ​។ បើតាម​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា ពិរ​ព័រ​ណ៌    រយៈពេល​២​ថ្ងៃនេះ មាន​អ្នកចូលរួម​ជាង​៣​ម៉ឺន​នាក់​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា បាន​មានប្រសាសន៍​ទៀតថា ពិ​ព័រ​ណ៌​នេះ​រៀបចំឡើង​ក្នុង​គោលដៅ​ចង់ឃើញ​ក្រុមគ្រួសារ ឪពុក ម្តាយ និង​កូនតូចៗ បាន​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ បង្កើន​ភាពស្និទ្ធស្នាល និង​ភាពកក់ក្តៅ​យ៉ាងពិត​ប្រាកដ បន្ទាប់ពី​សម្រាក​ពី​ការងារ​ដ៏​មមាញឹក តាមរយៈ​ការលេង​ល្បែ​ក​កម្សាន្ត​សប្បាយ​ជាច្រើន​នៅក្នុង​ពិ​ព័រ​ណ៌​កុមារ និង​គ្រួសារ​លើក​ទី​៤​នេះ​។ លោក សេង ពិសិដ្ឋ បន្ថែម​ដូច្នេះ​៖«​បេសកម្ម​របស់​ពួកយើង គឺ​ការផ្តល់​ស្នាមញញឹម​ដល់​ក្រុមគ្រួសារ សារ​អប់រំ និង​បទពិសោធន៍​ល្អៗ​ដល់​កុមារ​តូចៗ ដែល​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។ រយៈពេល​ទាំងពីរ​ថ្ងៃនេះ មាន​អ្នកចូលរួម​រហូត​ទៅដល់​ជាង​៣​ម៉ឺន​នាក់​»​។





​ពិ​ព័រ​ណ៌​កុមារ និង​គ្រួសារ​លើក​ទី​៤ ក្រុមហ៊ុន ANUSSA Event Planner បានរៀបចំ​ទីធ្លា​កម្សាន្ត​ធំៗ​សម្រាប់​កុមារ​ចំនួន​៤​ទីតាំង រួម​ជាមួយនឹង​ការតុបតែង​ពិសេសៗ តាមបែប​គំនូរជីវចល​ផងដែរ​។ ក្រៅពីនេះ ក៏មាន​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល និង​ផ្តល់​សេវាកម្ម​ដល់​កុមារ និង​ក្រុមគ្រួសារ​ជាង​១៥០​ក្រុមហ៊ុន​ដែល​បានដាក់​លក់​ផលិតផល​បញ្ចុះតម្លៃ​ពិសេស រហូត​ទៅដល់​៥០​ភាគរយ​ឯណោះ ព្រមទាំង​មានការ​ផ្តល់ជូន​នូវ​រង្វាន់​Free Free ថែម​ទៀតផង​។



​ក្នុង​ពិ​ព័រ​ណ៌​ទាំងពីរ​ថ្ងៃនេះ កុមារៗ​ដែលមាន​សមត្ថភាព និង​ទេ​ព្យ​កោសល្យ​ទាំងអស់ បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​វិញ្ញាសា​ពិសេសៗ​ដូចជា ការប្រកួត​រាំ​អ៊ែ​រ៉ូ​ប៊ី​ក ប្រកួត​ក្រង​សក់ ច្រៀង​ចម្រៀង គូររូប បង្ហាញ​ម៉ូត សូត្រ​កំណាព្យ និយាយ​រឿងនិទាន សរសេរ​តាម​អាន និង​ប្រកួត​គិត​លេខ​ជាដើម​។​

​គួរ​បញ្ចាក់​ផងដែរ​ថា ក្នុង​ពិ​ព័រ​ណ៌​កុមារ និង​គ្រួសារ​ដ៏​ធំ​នេះ ក៏មាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ  និង​លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ​។















​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ឧ​ប​ត្ត​ម​ធំ​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ​ខេ​ម​បូ​ឌា និង​ក្រែ​ម Bepanthen៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com