កីឡាអន្តរជាតិ
អន្តរជាតិ
Pep ពិចារណា​យក Alves មក​ព​ង្រឹ​ង​តំបន់​ការពារ​ស្តាំ Man City
19, Jun 2017 , 11:44 am        
រូបភាព
 
Pep Guardiola បានដាក់​គោលដៅ​លើ​ខ្សែការពារ Dani Alves ពី​ក្រុម Juventus ដើម្បី​មក​ពង្រឹង​នៅ​តំបន់​ស្លាប​ស្តាំ​របស់​ក្រុម Manchester City នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។​


​បើតាម BBC ស្រប​ពេលដែល Pablo Zabaleta និង Bacary Sagna ផុត​កិច្ចសន្យា និង​ត្រូវ​ចាក​ចេញពី​ក្រុម Man City នោះ​អ្នកចាត់ការ​ទូទៅ​Pep Guardiola កំពុង​សម្លឹងមើល​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល Dani Alves យកមក​បំពេញ​ចន្លោះ​នៅ​តំបន់​ការពារ​ខាង​ស្តាំ។​
 
​ខ្សែការពារ​វ័យ​៣៤​ឆ្នាំ​រូបនេះ ក៏​ធ្លាប់ជា​កូនក្រុម​របស់ Pep ផងដែរ​កាលពី​នៅ​ដឹកនាំ Barcelona ដែល​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ទិញ​ពី Sevilla តម្លៃ​២៣​លាន​ផោន ប្រមាណ​៣០​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៨​។​


 
Alves ធ្លាប់​លេង​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ​៨​រដូវ​កាល ជួយ​ក្រុម​នេះ​ឈ្នះ​ពាន La Liga របស់​អេ​ស្ប៉ា​ញ ៣​ដង Spanish Cups  ២​ដង និង Champion League ២​សម័យកាល​។ នៅ​រដូវ​កាល​២០១៦-២០១៧ រូបគេ​បាន​ផ្លាស់​ទៅ​សេះបង្កង់ Juventus ដោយ​គ្នាន​តម្លៃ​ខ្លួន និង​ជួយ​ក្រុម​ជើង​ឯ​អ៊ីតាលី Serie A ឡើងដល់​វ​គ្គ់​ផ្តាច់ព្រ័ត្រ Champion League ថែម​ទៀតផង​។​
 
​យ៉ាងណាក៏ដោយ Pep នឹងត្រូវ​ចំណាយ ៥​លាន​ផោន ជាង​៦​លាន​ដុល្លារ​ទៅ​ឲ្យ Juventus  ប្រសិនបើ​ចង់បាន Alves មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​មែន​នោះ​៕
 



Tag:
 បាល់ទាត់​
  Dani Alves
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com