កីឡាអន្តរជាតិ
អន្តរជាតិ
Pep ពិចារណាយក Alves មកពង្រឹងតំបន់ការពារស្តាំ Man City
×
Pep Guardiola បានដាក់គោលដៅលើខ្សែការពារ Dani Alves ពីក្រុម Juventus ដើម្បីមកពង្រឹងនៅតំបន់ស្លាបស្តាំរបស់ក្រុម Manchester City នៅរដូវកាលថ្មីខាងមុខ។
បើតាម BBC ស្របពេលដែល Pablo Zabaleta និង Bacary Sagna ផុតកិច្ចសន្យា និងត្រូវចាកចេញពីក្រុម Man City នោះអ្នកចាត់ការទូទៅPep Guardiola កំពុងសម្លឹងមើលខ្សែការពារសញ្ជាតិប្រេស៊ីល Dani Alves យកមកបំពេញចន្លោះនៅតំបន់ការពារខាងស្តាំ។
ខ្សែការពារវ័យ៣៤ឆ្នាំរូបនេះ ក៏ធ្លាប់ជាកូនក្រុមរបស់ Pep ផងដែរកាលពីនៅដឹកនាំ Barcelona ដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញទិញពី Sevilla តម្លៃ២៣លានផោន ប្រមាណ៣០លានដុល្លារ នៅឆ្នាំ២០០៨។
Alves ធ្លាប់លេងឲ្យក្រុមអ្នកមានបុណ្យ៨រដូវកាល ជួយក្រុមនេះឈ្នះពាន La Liga របស់អេស្ប៉ាញ ៣ដង Spanish Cups ២ដង និង Champion League ២សម័យកាល។ នៅរដូវកាល២០១៦-២០១៧ រូបគេបានផ្លាស់ទៅសេះបង្កង់ Juventus ដោយគ្នានតម្លៃខ្លួន និងជួយក្រុមជើងឯអ៊ីតាលី Serie A ឡើងដល់វគ្គ់ផ្តាច់ព្រ័ត្រ Champion League ថែមទៀតផង។
យ៉ាងណាក៏ដោយ Pep នឹងត្រូវចំណាយ ៥លានផោន ជាង៦លានដុល្លារទៅឲ្យ Juventus ប្រសិនបើចង់បាន Alves មករួមក្រុមនៅរដូវកាលក្រោយមែននោះ៕
Tag:
បាល់ទាត់
Dani Alves
Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com