អត្ថបទពាណិជ្ជកម្ម
អង្គការ​ទស្សនៈ​ពិភពលោក និង​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​រួមគ្នា​ជួយ​យុវជន​កម្ពុជា​កសាង​អនាគត​ល្អ​
19, Jun 2017 , 2:22 pm         1118
រូបភាព
​រាជធានី​ភ្នំពេញ​៖ អង្គការ​ទស្សនៈ​ពិភពលោក ចូលរួម​ជាមួយនឹង​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា សូម​អបអរសាទរ ការប្រកួត​បាល់ទាត់​ផ្តាច់​ព្រាត់​ថ្នាក់ជាតិ​នៃ​គម្រោង One Goal ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ពង្រឹង​នូវ​សមត្ថភាព​យុវជន​កម្ពុជា​អោយ​ពួកគេ​សម្រេចបាន​នូវ​សក្តានុពល​ពេញលេញ​។​

​គម្រោង One Goal បាន​ចាប់ដំណើរការ​ពី​ខែតុលា ឆ្នាំ​២០១៦ ដោយមាន​គោលបំណង​ផ្តោត​សំខាន់​លើ​យុវជន​នៅក្រៅ​ប្រព័ន្ធ​សិក្សា ដើម្បីអោយ​ពួកគេ​អាច​កក​អង្គការ​ទស្សនៈ​ពិភពលោក មាន​សេចក្តី​សប្បាយរីករាយ​ជាខ្លាំង ដែល​បាន​ធ្វើជា​ដៃគូរ​ជាមួយ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ដោយ​ពួកយើង​មានតម្លៃ និង​ជំនឿ​រួមគ្នា​ក្នុងការ​ប្តេជ្ញាចិត្ត​ធ្វើអោយ​មានការ​ផ្តាស់​ប្តូរ​ជា​វិជ្ជមាន និង​ការពង្រឹង​សមត្ថភាព​ប្រជាជន​កម្ពុជា ដើម្បី​ប្រែក្លាយ​សហគមន៍​របស់​ពួកគេ​អោយក្លាយ​ទៅជា​សហគមន៍​ដែលមាន​និរន្តរភាព​។​



​អ្នកស្រី នី​កូ​ល ច​ន​សាន់ អ្នកដឹកនាំ​បច្ចេកទេសផ្នែក​យុវជន​របស់​អង្គការ​ទស្សនៈ​ពិភពលោក មានប្រសាសន៍ថា​៖ កម្មវិធី​នេះ​បាន​បំពេញបន្ថែម​កង្វះ​ចន្លោះ​នៅក្នុង​សហគមន៍​ដែល​អង្គការ​ទស្សនៈ​ពិភពលោក កំពុង​ប្រតិបត្តិការ​ដោយ​ធ្វើការ​ជាមួយនឹង​យុវជន​ដែល​មិនទាន់​ទទួលបាន​ឱកាស និង​គាំទ្រ​យុវជន​អោយ​ផ្តល់​តម្លៃ​អោយ​ខ្លួនឯង កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភក្តិ និង​សហគមន៍​ជាពិសេស​អាច​ចេះ​ធ្វើការ​សម្រេច​ចិត្តបាន​យ៉ាង​ត្រឹមត្រូវ​សម្រាប់​អនាគត​របស់​ពួកគេ​។ អ្នកស្រី​ក៏បាន​បន្តទៀតថា​៖ យើង​ពិតជា​រំភើបចិត្ត​ណាស់ ដោយសារ​មាន​យុវជន​ជាច្រើន​ទាំងប្រុស ទាំងស្រី​បាន​ចូលរួម និង​ទទួល​ប្រយោជន៍​ពី​គម្រោង​សាកល្បង​មួយ​នេះ​។ លើសពីនេះទៅទៀត​យើង​ក៏បាន​បង្រៀន​គាត់​អោយ​ចេះ​ជំនាញ​បាល់ទាត់​ទៀតផង​។​



​យុវជន​៤០៨​នាក់​ដែល​ក្នុងនោះ ១៩០​នាក់​ជានា​រី​បាន​ចូលរួម​ជាមួយ​គម្រោង​នៅ​ស្រុក​កោះអណ្តែត ស្រុក​គាស់ក្រឡ និង​ស្រុក​រវៀង​។ ដោយសារតែ​មានការ​គាំទ្រ​ពី​ក្លឹម​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​អង្គការ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ និង​កីឡា SALT Academy យុវជន​ជាច្រើន​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​អំពី​បាល់ទាត់​និង​បំ​និ​ន​ជីវិត​រហូត​ទៅដល់​២០​វគ្គ ដែល​ចំណេះដឹង​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ខណៈពេលដែល​ពួកគេ​កំពុងតែ​វិ​វ​ឌ្ឍ​ខ្លួន​ពី​យុវជន​ទៅជា​មនុស្សពេញវ័យ​។ ចំពោះ​លោក ថូ​ម៉ាស ហ៊ុន ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា បាន​និយាយថា​៖ ការប្រកួត​បាល់ទាត់​ផ្តាច់​ព្រាត់​ថ្នាក់ជាតិ​នៃ​គម្រោង One Goal គឺជា​ព្រឹ​ក្តិ​ការន៍​កំពូល​នៃ​គម្រោង​នេះ​។ យើង​ពិត​ជាមាន​សេចក្តី​រីករាយ ដែល​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ដូចនេះ ក្នុងការ​ផ្សារភ្ជាប់​ការអប់រំ​បណ្តុះបណ្តាល​សំខាន់ៗ​ទៅនឹង​កីឡាបាល់ទាត់​។



ក្រុមហ៊ុន ស្មា​ត គាំទ្រ​ការផ្សារភ្ជាប់​កីឡា​ជាមួយនឹង​សកម្មភាព​អភិវឌ្ឍ និង​បាន​ចូលរួម​ឧ​ប​ត្ត​ម​ដល់​អង្គការ​ជាច្រើន​ដូចជា​អង្គការ​HFCA ជាដើម ដើម្បី​ផ្តល់ឱកាស​ដល់​កុមារ​ដែល​គ្មាន​ផ្ទះសំបែង អាច​កសាង​ជីវិត​របស់​ពួកគាត់​ឡើងវិញ​តាមរយៈ​កីឡាបាល់ទាត់​។ លោក​ក៏បាន​បន្ថែមទៀតថា​៖ ភាពជា​ដៃគូ​ក្នុង​គម្រោង One Goal នេះ​គឺជា​ភស្តុតាង​មួយទៀត​ដែល​បង្ហាញថា​កីឡាបាល់ទាត់​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ​ប្រែក្លាយ​ជីវិត​របស់​យុវជន និង​កុមារ​ដែល​ជួបប្រទះ​ការខ្វះខាត​ក៏ដូចជា​លើកទឹកចិត្ត​អោយ​ពួកគាត់​មាន​ក្តីសង្ឃឹម និង​ក្តី​សុ​បិ​ន្ត​ថ្មីៗ​។ យើង​មាន​ក្តីរំភើប​អ​ព័ន្ធ​ផ្សេងទៀត ដើម្បី​ពង្រឹង​វិសាលភាព​គម្រោង​នេះ​អោយបាន​ទូទាំងប្រទេស​។​



​គម្រោង One Goal ដែលជា​គម្រោង​សាកល្បង​រយះពេល​មួយឆ្នាំ​នេះ ក៏មាន​គោលបំណង​ចង់អោយ​យុវជន​បានចេញ​ឆ្ងាយ​ពី​អំពើ​ហឹ​ង្សា ការប្រើប្រាស់​ថ្នាំញៀន និង​ឥរិយាបថ​អវិជ្ជមាន​ផ្សេងៗ​ទៀត ថែមទាំង​ជួយ​ជម្រុញ​ពួកគេ​អោយ​ចំណាយពេល​ទៅលើ​សកម្មភាព​ដែលមាន​ប្រយោជន៍ ដែល​អាចជួយ​អោយ​ពួកគេ​មានការ​សម្រេចចិត្ត​នៅក្នុង​អនាគត និង​ជីវិត​បានល្អ​។​

​អង្គការ​ទស្សនៈ​ពិភពលោក គ្រោង​នឹង​ពង្រឹង​ការអភិវឌ្ឍន៍​គម្រោង One Goal ទៅកាន់​តំបន់​ប្រតិបត្តិការ​ស្រុក​ទាំង​១៤ នៅ​ឆ្នាំក្រោយ​ដោយ​រំពឹងថា​នឹងមាន​ការចូលរួម​ពី​យុវជន ២០០០​នាក់​។​





​យុវជន តូច ទិន មកពី​ស្រុក​គាស់ក្រឡ ធ្លាប់តែ​ប្រើពេល​វេលា​ជាច្រើន​ដើរ​ផ្លូវខុស​ជាមួយនឹង​មិត្តភក្តិ​គាត់​។ ប៉ុន្តែ​ពេលនេះ​គាត់​ក៏បាន​ផ្លាស់ប្តូរ ហើយ​បាន​ងាក​មក​រៀន​អំពី​បំ​និ​ន​ជីវិត និង​សាមគ្គីភាព​។ គាត់​បាន​និយាយថា​៖ មុនពេល​ចូលរួម​ក្នុង​កម្មវិធី​គម្រោង One Goal ខ្ញុំ​ធ្លាប់តែ​ចំណាយ​ពេលវេលា​ជាច្រើន​ទៅលើ​សកម្មភាព ដែល​គ្មាន​ប្រយោជន៍​ជាច្រើន​ជាមួយនឹង​មិត្តភក្តិ​។ ការលេង​បាល់ទាត់​ជួយ​កាត់បន្ថយ​ភាព​តានតឹង និង​ធ្វើអោយ​ខ្ញុំ​សប្បាយចិត្ត ការចូលរួម​នៅក្នុង​គម្រោង One Goal បានធ្វើអោយ​ខ្ញុំ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​ល្អជា​ច្រើន​ដល់​ខ្ញុំ​។ ដោយសារតែ​យុវជន​តំណាងអោយ​ប្រមាណ​ជា​៣៣​ភាគរយ នៃ​ប្រជាជន​សរុប កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​ទស្សនៈ​ពិភពលោក និង​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា​ជួយ​យុវជន​អោយសម្រេចបាន​នូវ​អនាគត​ដ៏​ត្រចះត្រចង់​គឺជា​ជំហាន​មួយ​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ