ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិអាចវិវត្តទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុននៅឆ្នាំក្រោយ
19, Jun 2017 ,
3:23 pm
រូបភាព
×
ដោយ:
ក្រោយមើលឃើញពីសន្ទុះកើនឡើងនៃចំនួនអត្តពលិកជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)គ្រោងប្រែក្លាយព្រឹត្តិការណ៍សប្បុរសធម៌នេះ ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុនភ្នំពេញអន្តរជាតិនៅឆ្នាំក្រោយ។
ដើម្បីឆ្លើយតបនឹងគោលបំណងរបស់ក្រសួងទេសចរណ៍ដែលចង់ប្រែក្លាយរាជាធានីភ្នំពេញជាគោលដៅទេសចរណ៍របស់កម្ពុជានាពេលអនាគត លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃ NOCC គ្រោងប្រែក្លាយព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិដែលអាចទាក់ទាញអត្តពលិករាប់ពាន់នាក់ចូលរួម ជាព្រឹត្តិការណ៍ម៉ារ៉ាតុនភ្នំពេញអន្តរជាតិនៅឆ្នាំក្រោយនេះ។
ពាក់ព័ន្ធនឹងគម្រោងនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«យើងកំពុងរង់ចាំការ Comment របស់ភ្ញៀវទេសចរណ៍អន្តរជាតិក្នុងការស្នើឲ្យបង្កើតព្រឹត្តិការណ៍ម៉ារ៉ាតុន ឥឡូវនេះ យើងទទួលបានប្រមាណជា៣០នាក់ហើយ តែយើងចង់បាន១០០នាក់ បើគ្រប់ចំនួនស្ថិតិដែលចង់បាន យើងនឹងប្រែក្លាយព្រឹត្តិការណ៍នេះ ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុនភ្នំពេញអន្តរជាតិនៅឆ្នាំក្រោយ»។
បើយោងតាមអគ្គលេខាធិការ NOCC រូបនេះ កត្តាដែលធ្វើឲ្យលោកគ្រោងវិវត្តន៍យ៉ាងឆាប់រហ័សនេះ ដោយសារចំនួនអ្នកចូលរួមព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិនៅឆ្នាំនេះមានការកើនឡើងច្រើន ជាពិសេសក្នុងវិញ្ញាសា២១គីឡូម៉ែត្រដែលជាវិញ្ញាសាស្នូល ដើម្បីឈានទៅចូលរួមរត់ម៉ារ៉ាតុន។
លោកបានអះអាងថា រឿងបច្ចេកទេសក្នុងការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនមិនមែនជាបញ្ហាចោទសម្រាប់កម្ពុជានោះទេ ព្រោះកម្ពុជាមានមន្ត្រីបច្ចេកទេសពោរពេញដោយបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។ ផ្ទុយទៅវិញ ហេដ្ឋារចនាសម្ព័ន្ធដែលផ្គត់ផ្គង់ឲ្យការរៀបចំទើបជាបញ្ហាសម្រាប់កម្ពុជាដែលត្រូវដោះស្រាយ ព្រោះម៉ារ៉ាតុនត្រូវការផ្លូវឆ្ងាយដើម្បីរត់។
ពាក់ព័ន្ធនឹងគោលបំណងនៃការជ្រើសរើសយករាជធានីភ្នំពេញត្រង់មុខព្រះបរមរាជវាំងជាទីតាំងរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា ដោយសាររាជធានីភ្នំពេញមានទេសភាពល្អ និងអំណោយផលដល់ការរត់របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ មហាក្សត្រិយ៍របស់ប្រទេសកម្ពុជា។ លើសពីនេះ ដើម្បីប្រែក្លាយរាជធានីភ្នំពេញជាគោលដៅទេសចរណ៍ដ៏សម្បូរបែបនៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្មសម្តេចព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និងប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីម្សិលមិញ មានអត្តពលិកជាង៥ពាន់នាក់មកពី៣៣ប្រទេសចូលរួម គឺកើនឡើងប្រមាណជា២០ភាគរយបើធៀបទៅនឹងឆ្នាំមុន។
អតីតអភិបាលរាជធានីភ្នំពេញដែលទើបចូលនិវត្តន៍កាលពីពេលថ្មីៗ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការកើនឡើងនេះដោយសារកម្ពុជាមានស្ថានភាព និងស្ថេរភាពនយោបាយល្អ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើននាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត កត្តាជីវភាព និងការយល់ដឹងពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក៏បានរួមចំណែកនៃការកើនឡើងចំនួនអ្នកចូលរួមនេះដែរ។
លោកអតីតអភិបាលរាជធានីភ្នំពេញរូបនេះ បានចាត់ទុកទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនេះ ជាព្រឹត្តិការណ៍ដែលជាប្រជាពលរដ្ឋត្រូវចងចាំទុកជាប្រវត្តិសាស្ត្រទៅថ្ងៃអនាគត ព្រោះវាមិនត្រឹមតែបានជួយស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាបរិស្ថានរាជ្យធានីទៀតផង។ លើសពីនេះ វាបានចូលរួមចំណែកអភិវឌ្ឍន៍ ក៏ដូចជាប្រែក្លាយរាជធានីភ្នំពេញជាគោលដៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយឆ្លងកាត់ការប្រកួតរយៈមួយព្រឹកជាលទ្ធផល កីឡាករជនជាតិជប៉ុនសញ្ជាតិខ្មែរ នីកូ បានគ្រងដំណែងជើងឯកលើវិញ្ញាពាក់កណ្តាលម៉ារ៉ាតុនដោយប្រើថេរវេលា ១:១៦:៤៤ម៉ោង រីឯកីឡាករ ម៉ា វីរ៉ូ ទទួលបានលេខ២ជាមួយថេរវេលា ១:២១:៣៧ម៉ោង ខណៈកីឡាករ កាង ធឿន បានលេខ៣ដោយប្រើថេរវេលា ១:២២:៥៧ម៉ោង។ ចំណែកផ្នែកនារីលេខ១បានទៅកីឡាការិនី Messina Veronique មកពីបារាំង រីឯលេខ២បានទៅ Herashchenko Nadlia មកពីអ៊ុយក្រែន ខណៈលេខ៣បានទៅ Straud Simone មកពីអាមេរិក។
ចំណែកវិញ្ញាសា ១០គីឡូម៉ែត្រផ្នែកបុរសលេខ១បានទៅកីឡាករ វ៉ាន់ ភារ៉ា ជាមួយថេរវេលា ៣៨:៣៤.៩១នាទី រីឯលេខ២បានទៅកីឡាករ សាត ឧត្តម និងលេខ៣បានទៅកីឡាករ ជា សម្ផស្ស។ ផ្នែកនារីលេខ១បានទៅកីឡាការិនីមកពីអាមេរិក Shaina Corbin ខណៈលេខ២ និងលេខ៣បានទៅកីឡាការិនីកម្ពុជា ផៃ ឡូរី និង បូ សំណាង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិ
វ៉ាត់ ចំរើន
ម៉ារ៉ាតុនភ្នំពេញអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម