ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកស្រី ឡឹក ចេនឡា ជំនះបើកតាក់ស៊ី ដើម្បីមានពេលថែកូន និងអាចរកចំណូល
19, Jun 2017 ,
6:59 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
របរបើកតាក់ស៊ី ជារបរមួយ មិនមានមនុស្សស្រីច្រើនឡើយហ៊ានធ្វើ។ បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនជារឿងមួយ ដែលធ្វើឲ្យស្ត្រីមិនហ៊ានប្រថុយធ្វើការងារនេះ តែបញ្ហាមួយទៀតគឺការរារាំងពីក្រុមគ្រួសារ ព្រោះខ្លាចចំណាយមាត់អ្នកជិតខាង។ ទោះជាត្រូវប្រឈមនឹងបញ្ហាទាំងនេះក៏ដោយ អ្នកស្រី ឡឹក ចេនឡា ជាស្ត្រីម្នាក់ ក្នុងចំណោមស្រី្តអ្នកបើកតាក់ស៊ីផ្សេងទៀត ដែលហ៊ានប្រឈមនឹងគំនាបសង្គមនេះ។ មានវ័យ៣៧ឆ្នាំ អ្នកស្រីចេនឡា បានចាប់ផ្តើមរបរនេះ នៅដើមខែមិថុនា បន្ទាប់ពីពិគ្រោះយោបល់ជាមួយស្វាមីជាច្រើនលើក។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកស្រីចេនឡា បានបញ្ជាក់ថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តប្រកបរបរដែលសង្គមយល់ថាជាការងាររបស់បុរសនេះ ព្រោះអ្នកស្រីគិតថា ការបើកតាក់ស៊ីមិនត្រឹមតែអាចផ្តល់ចំណូលផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចមានពេលវេលាច្រើននៅក្បែរកូនតូចទាំង២នាក់ និងអាចជូនពួកគេ ទៅ-មកសាលារៀន ដោយផ្ទាល់បានទៀត។
អ្នកស្រី ចេនឡា ក៏ឆ្លៀតរំលឹកពាក្យសម្តីរារាំងរបស់ស្វាមីអ្នកស្រី មុនគាត់យល់ព្រមឲ្យអ្នកស្រីប្រកបរបរនេះដែរ។ អ្នកស្រី ចេនឡា រៀបរាប់ដូច្នេះថា៖«ដំបូងគាត់តូចចិត្ត អត់ចង់ឲ្យប្រពន្ធ ធ្វើការងារហ្នឹងទេ វាអត់សម។ ប៉ុន្តែខ្ញុំជំនះថាត្រូវតែធ្វើ ត្រូវតែជួយ វាបានចំណូលដែរ ហើយក៏បានជួយមើលកូន តាមចិត្តដែលយើងចង់។ បើយើងធ្វើការក្រុមហ៊ុន គឺយើងត្រូវសុំការអនុញ្ញាតពីគេ។ អ៊ីចឹងទៅ ក៏គាត់ព្រមទៅ ដូចថាកាត់កេរ្តិ៍ កាត់ខ្មាស»។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា និងអ្នកស្រី ឡឹក ចេនឡា អ្នកបើកបរតាក់ស៊ីដូចតទៅ៖
សូមទូរសព្ទទៅកាន់លេខ ០៧០ ២៧៥៧១១ ដើម្បីសាកល្បងការបើកបររបស់អ្នកស្រី ឡឹក ចេនឡា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡឹក ចេនឡា
តាក់ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចសីហនុ
16 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
សាំ និង ស៊ាំ
6 ម៉ោង
តើពាក្យ«អប្សរា» មានន័យយ៉ាងណាខ្លះ?
2 ថ្ងៃ
សរសេរ «សំអាត»ក៏បាន «សម្អាត»ក៏ត្រូវដែរ
ភ្នំពេញ
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម