ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សេដ្ឋកិច្ច​កើនឡើង​នាំ​ឲ្យ​យានយន្ត​កើន តែ​ក៏​នាំមក​នូវ​ការស្ទះ​ចរាចរណ៍ ខូច​ផ្លូវ បំពុលបរិយាកាស​...
19, Jun 2017 , 8:39 pm        
រូបភាព
​ចំនួន​យានយន្ត​នៅ​កម្ពុជា កើនឡើង​យ៉ាង​សម្បើម​នៅ​រយៈពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ ពោលគឺ​កើន​ពី​ជិត​៤​ម៉ឺន​គ្រឿង នៅ​ឆ្នាំ​២០០៤ ដល់​ប្រមាណ​៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦ ។ កំណើន​យ៉ាងច្រើន​នេះ គឺជា​សញ្ញា​ល្អ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែ​វា​ក៏បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​មួយចំនួន​ដែរ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ការស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ផ្លូវ​ខូច និង​ការបំពុល​បរិយាកាស​ជាដើម​។​



​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​កើនឡើង​យ៉ាង​សម្បើម​។ យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ កើន​ពី​ជិត​៤​ម៉ឺន​គ្រឿង ក្នុង​ឆ្នាំ​២០០៤ ដល់​ប្រមាណ​៧​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦ ។

​លោក ឡុង សុភ័ក្ត្រ ប្រធាន​ផ្នែក​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន AC AUTOGAZ CAMBODIA មើលឃើញថា ចំនួន​យានយន្ត​នៅ​កម្ពុជា​កើន​យ៉ាង​សម្បើម​បែបនេះ ដោយសារតែ​ចំនួន​ប្រជាជន​កើនឡើង ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច រួម​នឹង​សេវា​ខ្ចីប្រាក់​ទិញ​យានយន្ត​ងាយស្រួល​ដែរ​។ កំណើន​យានយន្ត​យ៉ាងគំហុក​នេះ ក៏បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន​ដែរ​។ បញ្ហា​ទាំងនោះ​រួមមាន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ផ្លូវ​ខូច​បន្តបន្ទាប់​ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់ ការបំពុល​បរិយាកាស និង​ការស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ជាដើម​។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង នាយ យ៉ាន និង​លោក ឡុង សុភ័ក្ត្រ ប្រធាន​ផ្នែក​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន AC AUTOGAZ CAMBODIA ដូចតទៅ​៖
​    ​








Tag:
 យានយន្ត​
 ​ ស្ទះចរាចរណ៍​
 ​ បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com