អត្ថបទពាណិជ្ជកម្ម
សាមសុងផ្តល់រង្វាន់ពិសេសៗយ៉ាងច្រើនជាមួយ Galaxy A 2017 ទៀតហើយ!
× ដោយសារតែការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនទៅលើទូរសព្ទសាមសុង Galaxy A ស៊េរី ២០១៧ ក្រុមហ៊ុនសាមសុងមានបង្កើតកម្មវិធីផ្តល់រង្វាន់ពិសេសៗដល់អតិថិជន ដែលជាវទូរសព្ទដៃ Galaxy A ស៊េរីថ្មី ២០១៧ទៀតហើយ!
អតិថិជននឹងទទួលបានប្រាក់វិញ ៣០ ដុល្លារ-៤០ ដុល្លារ អាវក្រៅសាមសុងដ៏ស្រស់ស្អាត និងកាដូ ពិសេសយ៉ាងច្រើនភ្លាមៗ រាល់ការជាវទូរស័ព្ទសាមសុង Galaxy A ស៊េរី ២០១៧ ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ សីហា ២០១៧។
នេះជាឱកាសដ៏ល្អសម្រាប់អ្នកគាំទ្រ Galaxy A 2017 ដែលជាកំពូលទូរសព្ទដៃដ៏ទំនើប រចនាយ៉ាងស្រស់ស្អាត និងបំពាក់ដោយលក្ខណៈពិសេសៗជាច្រើន ដូចជាប្រព័ន្ធ IP68 ធន់នឹងទឹក និងធូលី ជាមួយនឹងកាមេរ៉ាមុខ និងក្រោយទំហំ១៦ មេហ្គាភិចសែល និងមាន Lens កម្រិត f១.៩ ដែលអាចចាប់រូបភាពបានកាន់តែច្បាស់ស្អាត ទោះបីជានៅកន្លែងមាន ពន្លឺតិចក៏ដោយ។
Samsung Galaxy A 2017 មាន៣ពណ៌ ធម្មជាតិដ៏ស្រស់ស្អាត គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក ជាមួយនឹងការធានាត្រឹមត្រូវ និងនាំចូលស្របច្បាប់។
សម្រាប់ពត៌មានបន្ថែម សូមទូរសព្ទទៅផ្នែកបម្រើអតិថិជន 023 993 232 ឬទាក់ទង ផ្ទាល់នៅតាមហាងទំនើបសាមសុងណាមួយដែលជិតលោកអ្នកបំផុត កុំឲ្យឱកាសដ៏ល្អនេះរំលងឲ្យសោះ!
អំពីក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com