រថយន្ត
អត្ថបទពាណិជ្ជកម្ម
RMA Cambodia រៀបចំ​ជំនួប​នាយក​ប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​អាជីវកម្ម​
21, Jun 2017 , 11:43 am        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បានរៀបចំ​កម្មវិធី​ជួបជុំ​ជាមួយ​នាយក​ប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​អាជីវកម្ម​រវាង​គ្នា​ឲ្យ​កាន់តែ​ទូលំទូលាយ​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឍមណ្ឌល​តាំង​លក់់ និង​ថែទាំ​ជួសជុល រថយន្ត​Jaguar Land Rover កាលពីពេល​ថ្មីៗ​កន្លងទៅ​។​

​ក្នុងនោះ​ផងដែរ លោក ង​ន សាំង នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ថ្លែងប្រាប់​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​ទាំងអស់​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​នាំចូល​រថយន្ត​សេរី​ថ្មី​ម៉ាក Land Rover ម៉ូ​ដែល All-New Land Rover Discovery និង  All-New Range Rover Velar មកកាន់​ទីផ្សារ​កម្ពុជា​នាពេល​ឆាប់ៗ​នេះ​។ លោក ក៏បាន​ពន្យល់​ណែនាំ​ពី​អត្ថប្រយោជន៍​នៃ​ការទិញ​រថយន្ដ​ថ្មី​សុទ្ធ ពី​រោងចក្រ​ដែលមាន​ការធានា​លើ លក្ខខណ្ឌ​បច្ចេកទេស  និង​សមស្រប​ជាមួយ​អាកាសធាតុ  ប្រេង​ឥ​ន្ធៈ  ស្ថានភាព​ផ្លូវ​។ ឧបករណ៍ និង​សម្ភារៈ​សម្រាប់​ជួសជុល​រថយន្ត​សុទ្ធ ទំនើប និង​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​ចុងក្រោយ បង្អស់​ដែលមាន​តែ​នៅ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ។ មេជាង​ត្រូវបាន​ទទួលស្គាល់​ស្នាដៃ​កំពូល​ពី​ចក្រភព​អង់គ្លេស (​កម្រិត​ទី ៤ ) និង​មាន​សមត្ថភាព​ជួសជុល​រថយន្ត​គ្រប់​ម៉ូ​ដែល​របស់ Jaguar និង Land Rover បុគ្គលិក​ត្រូវបាន​ទទួលស្គាល់​ពី​ក្រុមហ៊ុន Jaguar Land Rover ទាំង​ផ្នែក​លក់ និង​ជាង​ទទួលបាន​ការហ្វឹកហាត់​នៅ​បរទេស​យ៉ាង​ត្រឹមត្រូវ​ជាដើម​។



​គួរបញ្ជាក់​ផងដែរ​ថា រថយន្ដ​ម៉ាក Jaguar Land Rover ត្រូវបាន​ផ្តល់​សិទ្ធ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រសួងពាណិជ្ជកម្ម​លេខ​១៤៥៧ ព​.​ណ​ក​សប ជូនទៅ​ក្រុមហ៊ុន RMA Cambodia ដែលមាន​មជ្ឍមណ្ឌល​តាំង​លក់ និង​ថែទាំ​ជួសជុល​រថយន្ដ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ​។ 







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com