រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត SUV ម៉ូ​ដែល Discovery ពេញ​សមត្ថភាព​ថ្មី កៅអី​៧ របស់ Land Rover នឹងដាក់​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា​ដោយ អ អិ​ម អេ ខេ​ម​បូ​ឌា​
22, Jun 2017 , 10:53 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ សម្រាប់​អ្នកគាំទ្រ​ផលិតផល Land Rover  បាន​ជ្រាប​ស្រាប់​ហើយ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត Land Rover មួយ​នេះ​បានដាក់​បង្ហាញជូន​ទីផ្សា​រ និង​អតិថិជន​លើ​ពិភពលោក​អំពី​ផលិតផល​ដ៏​គួរ​ឲ​ស្ញប់ស្ញែង​មួយ​របស់ខ្លួន គឺ​ជំនាន់​ថ្មី​របស់​ម៉ូ​ដែល Discovery​។ ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល​ដ៏​ល្បីល្បាញ​មួយ​នេះ ត្រូវ​បានទទួល​ការគាំទ្រ និង​រំពឹងទុក​ពី​អតិថិជន​តាំងពី​ប្រមាណ​៣​ឆ្នាំមុន​ការដាក់​បង្ហាញ ដោយសារតែ​ម៉ូ​ដែល​ថ្មី​មានភ្ជាប់​ជាមួយ​នូវ​បច្ចេកវិទ្យា រចនាបទ​និង​បច្ចេកទេស​រថយន្ត​យ៉ាង​ទំនើប​ដាច់​គេ​។ លើសពីនេះទៅទៀត​គឺ​រថយន្ត​នេះ អាច​ដឹក​អ្នកដំណើរ​បាន​ដល់​ទៅ ៧ នាក់​យ៉ាង​ធំ​ទូលាយ​។

​ដូច្នេះ​ការរង់ចាំ​របស់​អតិថិជន​កម្ពុជា ត្រូវបាន​ឈាន​មកដល់​ទីបញ្ចប់​ហើយ បើ​យោងទៅតាម​ព័ត៌មាន​ពី​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​មាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ទទួលស្គាល់​ពី​ខាង​រោងចក្រ​ផលិត Land Rover ផ្ទាល់ និង​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​បាន​ចែករំលែក​ដែលថា​អតិថិជន​របស់ខ្លួន ក៏​អាច​ចូលរួម​កក់​និង​កុម្ម៉ង់​ទុក​ផងដែរ ចាប់តាំងពី​ពេលនេះ​តទៅ ហើយ​អតិថិជន​ទាំងនេះ​និង​ទ​ទូល​បាន​នូវ​ការផ្តល់ជូន​ពិសេស​ចំពោះ​អ្នក​ជាវ​ដំបូង​គេ​។ ការ​ជាវ​រថយន្ត​ពី​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​គឺមាន​ភ្ជាប់​ជាមួយ​នូវ​កញ្ចប់​សេវាកម្ម​៥​ឆ្នាំ និង​ការធានា​ពី​រោងចក្រ​៣​ឆ្នាំ ដូច្នេះ​គឺ​គ្មាន​ការបារម្ភ​ណ៍​លើ​គុណភាព​ឬ លើ​ចំណាយ​សេវា​ថែទាំ​សុខភាព​រថយន្ត​ឡើយ​។ ពិសេស​ទៅទៀត​គឺ​អតិថិជន​ទទួលបាន​នូវ​រថយន្ត​សមស្រប​សម្រាប់ ស្ថានភាព​កម្ពុជា​រួមមាន​គុណភាព​ប្រេងឥន្ធនៈ (​គ្មាន​បញ្ហា DPF និង AD-BLUE) និង​អាកាសធាតុ​ត្រូពិច (​គ្មាន​បញ្ហា​ម៉ាស៊ីនត្រជាក់​)​។​



​គួរ​កត់សំគាល់ថា រថយន្ត​ម៉ូ​ដែល Discovery នេះ​មានការ​គាំទ្រ​យ៉ាង​ធំធេង ទូទាំង​ពិភពលោក ហើយ​បើ​យើង​ពិនិត្យ​មើលទៅ​ជំនាន់​មុននេះ គឺ Discovery 4 ដែល​ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១០ គាត់​ទទួលបាន​ការលក់​ដល់​ទៅ ១​លាន​គ្រឿងក្នុង​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ ម៉ូ​ដែល Discovery 5 ឆ្នាំនេះ​ប្រាកដ​ជាមាន​សមត្ថភាព​រំជើបរំជួល ក្នុង​ទីផ្សារ​រថយន្ត​យ៉ាង​កត់សំគាល់​ទៀត​ជាក់​ជាមិនខាន​។ កៅអី​ទាំង​៧ គឺជា​កៅអី​ពេញលេញ​សម្រាប់​មនុស្ស​ធំ ផ្តល់នូវ​ការប្រើប្រាស់​ដ៏​មាន​ផាសុខភាព ហើយ​អាច​បត់​ចុះ​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ចុច​បញ្ជា​តាម​តេ​ឡេ (remote control) ។ លើសពីនេះ​រថយន្ត​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប ដូចជា​រន្ធ​USB អាចមាន​ដល់​ទៅ​៩ ;  រថយន្ត​អាចជា​ន់​ពី ០​ទៅ​១០០km/h ក្នុង​រយៈពេល​ទាប​បំផុត​៧.​វិនាទី ;  មាន​បច្ចេកវិទ្យា​ជំនួយ​អ្នកបើកបរ​រក្សា​សុវត្ថិភាព​រថយន្ត (Advanced Driver Assistance Systems) រហូតដល់​ទៅ​១២​បច្ចេកវិទ្យា ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​បើកបរ​។  រថយន្ត​នេះ​មាន​ប្រវែង​សរុប ៤.៩៧ ម៉ែត្រ  ទទឹង​សរុប ២.២២​ម៉ែត្រ និង​កំពស់​សរុប ១.៨៤៦​ម៉ែត្រ  អាច​បើក​បរបាន​លើ​គ្រប់​ស្ថានភាព​ផ្លូវ និង​ឆ្លងកាត់​ទឹកបាន​ជំរៅ​ដល់​ទៅ ៩០០ មី​លី​ម៉ែត្រ​។ វី​ឌី​អូ​ក្លី​ប​ខាងក្រោម បង្ហាញ​ត្រួសៗ​ពី​ប្រវត្តិ​របស់​ម៉ូ​ដែល Discovery តាំងពី​ជំនាន់​ទីមួយ​នៅ​ឆ្នាំ ១៩៨៩ រហូតដល់​ជំនា​ន់ទី​៥​នេះ ដែល​នឹង​ធ្វើការ​បង្ហាញខ្លួន​ជា​ផ្លូវការ នៅ​កម្ពុជា​នៅ​កំឡុង​ខែសីហា​នេះ​។ 



​អតិថិជន​អាចធ្វើ​ការស្វែងយល់​បន្ថែ​ម ដោយ​ចូលទៅ​កាន់​វេ​ប​សាយ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា www.landrovercambodia.com  ឬ​ទំនាក់ទំនង​ក្រុមហ៊ុន​ផ្ទាល់​។  ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា មាន​អគារ​តាំង​លក់​រថយន្ត​ម៉ាក Jaguar និង Land Rover នៅឯ #264A មហាវិថី​សហព័ន្ធ​រុស្សី រាជធានី​ភ្នំពេញ  ទូរស័ព្ទ​លេខ 023 888 811 ។​

​ទស្សនា​វីដេអូ​៖



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com