អត្ថបទពាណិជ្ជកម្ម
បោកគក់​សម្លៀកបំពាក់​បាន​ស្អាត​ប្រកបដោយ​អនាម័យ ទោះ​ក្នុង​អាកាសធាតុ​បែបណាក៏ដោយ
22, Jun 2017 , 1:49 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ រដូវភ្លៀង​មកដល់​ហើយ​! ជាការ​ពិតណាស់ អ្នកនឹង​ត្រូវការ​អ្នកមើល​ខុសត្រូវ​រឿង​បោកគក់​សម្លៀកបំពាក់ សម្រាប់​ក្រុមគ្រួសារ ដូច្នេះ វា​ជា​រដូវ ដ៏​គួរ​ឲ្យ​ភ័យខ្លាច​មួយ​។ នៅពេល​សម្លៀកបំពាក់រ​បស់​អ្នក​ស្ងួត​មិនទាន់​ពេលវេលា នោះ​ខោអាវ​កខ្វក់​របស់​អ្នកនឹង​គរ​ឡើង​ដូច​ភ្នំ ហើយ​អ្នក​ក៏​មិនអាច​បញ្ឈប់​មេឃ​មិន​ឲ្យ​ភ្លៀង​បានឡើយ​។ ប៉ុន្តែ​ក្រុមហ៊ុន​សាម​សុង​បាន​បង្កើត​ម៉ាស៊ីន​បោកគក់ ដែល​អាច​សម្រួល​ការបោក​គក់​របស់​អ្នក​ឲ្យ​កាន់តែ ងាយស្រួល និង​មាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។ ជាមួយនឹង​ម៉ាស៊ីន​បោកគក់ Samsung Activ Dualwash™ អ្នក​អាច​ថែទាំ​សម្លៀកបំពាក់​របស់​អ្នក​បាន​កាន់តែ​ល្អ មិន​ខាត​ពេលវេលា និង​មិន​បារម្ភ​ពី​លទ្ធផល​នៃ​ការបោក​គក់​ឡើយ​។ ដូច្នេះ តើ​មាន​អ្វីដែល​ពិសេស​អំពី Samsung Activ Dualwash™ ?

​ការបោក​គក់​គឺជា​ការងារ​ដែល​មេផ្ទះ​នៅ​ជុំវិញ​ពិភពលោក ធ្វើឡើង​ដោយ​យកចិត្តទុកដាក់​។ អ្នក​ប្រហែលជា​មិនអាច​កាត់ផ្តាច់​វា​បានទេ ដូចជា​ការ​រូស​ផ្នែក​ជុំវិញ​កអាវ និង​កដៃ​អាវ​របស់​អ្នក ដែលជា​ទូទៅ មិនអាច​ធ្វើការ​សម្អាត​បានល្អ ដោយ​មិន​ឆ្លងកាត់​ការ​ត្រាំ ឬ​រូស ដោយ​ដៃ​នោះឡើយ​។ គ្មាន​មុខងារ​ណាមួយ ដែល​អាចជួយ​អ្នក​ឲ្យ​រំលង​ដំណាក់កាល​នេះ​បានទេ ដូច្នេះ យើង​ក៏បាន​បន្ថែម​នូវ​ធ្នើ នៅលើ​ម៉ាស៊ីន​ដែល​អាចជួយ ឲ្យ​អ្នក​ត្រាំ រូស​ឬ ញី​សម្លៀកបំពាក់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ខ្ចាយ​ទឹក​ជុំវិញ ម៉ាស៊ីន​បោកគក់​របស់​អ្នក​ឡើយ​។ 


 
The Activ Dualwash™ ភ្ជាប់​មកជា​មួយ​នូវ​ធ្នើ​យ៉ាង​មាំ សម្រាប់​ការបោក​ដោយ​ដៃ​នូវ​ខោអាវ ឬអ្វីៗ​ដែលមាន​ស្នាម​ប្រលាក់​ខ្លាំង​។ កន្លែង​បង្ហូរទឹក​ចាប់ផ្តើម និង​បញ្ចប់​ដោយ​ចុច​ប៊ូ​តុង​តែមួយ ដើម្បី​បង្ហូរទឹក​ដោយផ្ទាល់​ចូលទៅក្នុង​ធ្នើ​ត្រាំ​។ ជំហាន​នេះ​ដើម្បី​ប្រាកដថា ស្នាម​ប្រលាក់ និង​ក្អែល ដែលជា​មូលហេតុ​នៃ​ក្លិន​អាក្រក់​នានា ត្រូវបាន​កំចាត់​ចោល​ក្រោយពេល​បោកគក់​រួច​។​

​បញ្ហា​មួយទៀត នៅពេលដែល​យើង​និយាយ​ជាមួយ​អ្នកប្រើប្រាស់ លឺ​អំពី​សាប៊ូ​ដែល​កកស្ទះ​នៅក្នុង​ម៉ាស៊ីន ដែល​ក្រោយមក ចាប់ផ្តើម​បង្ក ជា​បញ្ហា​ក្លិន​អាក្រក់​កើតឡើង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​បាន​បង្កើត​នូវ Magic Dispenser™ ដែល​ដោះស្រាយ​បញ្ហា​កកស្ទះ​សាប៊ូ វា​បង្កើត​នូវ​គំនួប​ទឹក​ខ្យល់​ដែល​អាចរំលាយ​សាប៊ូ​បាន​យ៉ាង​ល្អ មុននឹង​ចាប់ផ្តើម​បោកគក់​។ 



​អ្នកប្រើប្រាស់​ជាច្រើន​នឹងមាន​បញ្ហា​ជាមួយ​ក្រណាត់​ជ្រុះ រសាត់ និង​កកស្ទះ​នៅក្នុង​ម៉ាស៊ីន​ក្រោយពេល​បោកគក់​រួច​។ Samsung Activ Dualwash™ ផ្តល់ជូន​បច្ចេកវិទ្យា Magic Filter ដែល​ធានាបាន​ថា គ្រប់​ប្រភេទ​សាច់​ក្រណាត់ សម្លៀកបំពាក់​របស់​អ្នក​មិន​ប៉ះពាល់​គុណភាព  និង​មិន​ទៅ​ស្ទះ​នៅ​បំពង់​បង្ហូរទឹក​ចេញ​។ ជាការ​ពិត កំទិច​ក្រណាត់​ដែល​ជ្រុះ គឺជា​មូលហេតុ​នៃ​ក្លិន​អាក្រក់ និង​កកស្ទះ​នៅក្នុង​បំពង់​បង្ហូរទឹក​។  
 
Samsung Activ Dualwash™ ជួយ​ថែទាំ​សម្លៀកបំពាក់​របស់​អ្នក​បាន​យ៉ាង​ល្អ​។ ចំណែក​មុខងារ Eco Tub Clean ជួយ​ថែទាំ​ម៉ាស៊ីន​បោកគក់ របស់​អ្នក​ឲ្យ​នៅតែមាន​អនាម័យ ដោយ​មិនចាំបាច់​ប្រើ​ជាតិគីមី​គ្រោះថ្នាក់​។ វា​អាច​ប្រាប់​អ្នក​ដោយ​ស្វ័យប្រវត្តិ នៅពេលដែល​វា​ត្រូវការ ការសម្អាត​។ បច្ចេកវិទ្យា Digital Inverter ផ្តល់នូវ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព កាត់បន្ថយ​សម្លេង​រំខាន និង​ប្រើប្រាស់ បាន​កាន់តែ​យូរ​។ ម៉ាស៊ីន​បោកគក់​ប្រភេទ​នេះ​ប្រើប្រាស់​ម៉ាញេ​ទិច​ខ្លាំង ដូច្នេះ វា​កាន់តែ​ស្ងាត់ និង​មាន​កម្លាំង​ខ្លាំង ប្រើប្រាស់​ថាមពល​តិច និង​ធន់​។ បច្ចេកវិទ្យា SuperSpeed កាត់បន្ថយ​ពេលវេលា បោកគក់​មក​ត្រឹម​៣៦​នាទី​។ ជាមួយនឹង​ការប្រើប្រាស់​ថាមពល​ប្រកប ដោយ​ប្រសិទ្ធភាព និង​រយៈពេល​ខ្លី អ្នកប្រើប្រាស់​អាច​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ភ្លើង​ជា​រៀងរាល់ខែ​។



Samsung Activ Dualwash™ គឺជា​ម៉ាស៊ីន​បោកគក់​ទ្វារ​លើ ដែល​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​មុខងារ​ច្រើន ជម្រើស ដែល​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​បាន​យ៉ាងច្រើន​។ 

​ឃើញ​ម្តង​មិន​ស្មើនឹង​លឺ​មួយ​ពាន់​ដង​! សូម​មក​ទស្សនា​ដោយផ្ទាល់​នូវ​ហាង​ទំនើប​សាម​សុង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា  http://www.samsung.com/sa_en/washing-machines/




 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com