អត្ថបទពាណិជ្ជកម្ម
ផាយ ផេ ចាប់ផ្ដើមដំណើរការសេវាទូទាត់តាមទូរសព្ទដោយមិនប្រើសាច់ប្រាក់
× ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ អ្នកដើរទិញទំនិញ ក្នុងរាជធានីភ្នំពេញ ប្រហែលជាបានកត់សម្គាល់ឃើញស្តង់ប្លែកជាច្រើនកន្លែង ដែលមានចំនួនកាន់តែច្រើនឡើងៗ ស្ថិតនៅជាប់នឹងកន្លែងគិតលុយក្នុងហាងទំនិញ ភោជនីយដ្ឋាន និងទីកម្សាន្តនានាជាច្រើន ទូទាំងរាជធានី ។
សម្គាល់ដោយឡូហ្គោ (logo) ពណ៌ផ្កាឈូក ជាមួយនឹងពាក្យថា ផាយ ផេ (Pi Pay) និងបុគ្គលិកវ័យក្មេងដែលរួសរាយរាក់ទាក់ ស្ថិតក្នុងឯកសណ្ឋានអាវយឺត មានរចនាឡូហ្គោរបស់ក្រុមហ៊ុនផងនោះ។ មានន័យថា ទីតាំងខាងលើនោះ ជាទីកន្លែងនាំមុខគេក្នុងការចាប់ផ្ដើមប្រើប្រាស់កម្មវិធីទូទាត់ការចំណាយ ដោយមិនប្រើសាច់ប្រាក់ ដែលក្រុមហ៊ុន ផាយ ផេ មានបំណងកែប្រែរបៀបរបបក្នុងការទូទាត់ប្រាក់ និងការផ្ទេរប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ ។
ផាយ ផេ កំពុងតែបន្ថែមល្បឿនដើម្បីឆ្ពោះទៅរកការបើកសម្ពោធជាសាធារណៈ តាមរយៈការដាក់ឲ្យប្រើប្រាស់សាកល្បងជាសាធារណៈសម្រាប់កម្មវិធីនេះ ។ ដូច្នេះ បុគ្គលិកជួរមុខបានត្រៀមខ្លួនរួចជាស្រេចដើម្បីបកស្រាយចំពោះចម្ងល់នានារបស់សាធារណជន ។
កញ្ញា ហូយ ហាក់ណែត ដែលឈរជើងនៅឯសាខាមហាវិថីព្រះមុនីវង្ស ក្នុងហាង Tous les Jours បានថ្លែងថា៖ “ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាចង់ឃើញកម្មវិធីនេះរួចរាល់សម្រាប់សាធារណជនប្រើប្រាស់ ។ ខ្ញុំបានប្រើប្រាស់កម្មវិធីនេះមួយសប្ដាហ៍មកហើយ ដើម្បីទទួលបានការបញ្ចុះតម្លៃនៅតាមភោជនីយដ្ឋានមួយចំនួនដែលខ្ញុំនិយមចូលចិត្ត ហើយកម្មវិធីនេះងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់” ។ កញ្ញាបានបន្ថែមទៀតថា៖ មានមនុស្សជាច្រើនបានសួរខ្ញុំថាតើ ផាយ ផេ នឹងជាអ្វី ហើយវាជារឿងគួរឲ្យរីករាយ ដែលនៅពេលនេះ ពួកគេអាចទាញយកកម្មវិធីនេះ និងចាប់ផ្ដើមប្រើប្រាស់បាន” ។
កម្មវិធី ផាយ ផេ នេះ ត្រូវបានប្រើប្រាស់សាកល្បង ដោយមនុស្សជាង ១០០០ នាក់ តាមរយៈកូដអញ្ជើញឲ្យប្រើជាពិសេស ។ នាពេលនេះ កម្មវិធី ផាយ ផេ អាចឲ្យមនុស្សគ្រប់គ្នាទាញយកដោយសេរីពី App Store ឬ Google Play បានហើយ ។
ក្រុមហ៊ុនបានឲ្យដឹងថា នៅពេលដែលទាញយកកម្មវិធីនេះរួចហើយ ការចុះឈ្មោះដើម្បីបើកគណនីផាយ ផេ និងបញ្ចូលឥណទាន មានភាពសមញ្ញ និងឆាប់រហ័ស ថ្វីដ្បិតតែមានលក្ខខណ្ឌតម្រូវឲ្យអតិថិជនថ្មីចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនតាមខ្លួន នៅពេលចុះឈ្មោះក្តី ។
ក្រុមហ៊ុន ផាយ ផេ បានឲ្យដឹងថា បុគ្គលិក ដែលប្រចាំការនៅស្តង់ ផាយ ផេ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអតិថិជនថ្មីៗក្នុងការដំឡើងកម្មវិធីនេះ និងបញ្ចូលទឹកប្រាក់ចូលទៅក្នុងគណនីអេឡិកត្រូនិករបស់ខ្លួន ដើម្បីអាចរីករាយក្នុងការប្រើប្រាស់កម្មវិធី ផាយ ផេ បានភ្លាមៗ ។
ផាយ ផេ គឺជាកម្មវិធីដែលបង្កើតឡើងដោយកម្ពុជា ក្រោមការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកទូទាត់ប្រាក់ឈានមុខគេនៅលើសកលលោក ឈ្មោះថា Wirecard និងគាំទ្រដោយធនាគារ ស៊ី អាយ អិម ប៊ី (CIMB) និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ថែមទៀតផង ។
កម្មវិធីនេះផ្ដល់លទ្ធភាពឲ្យអ្នកប្រើប្រាស់អាចជាវទំនិញដោយមិនប្រើសាច់ប្រាក់ និងមានសុវត្ថិភាព ដោយប្រើប្រាស់រូបិយវត្ថុប្រាក់រៀល និងប្រាក់ដុល្លារផង នៅតាមបណ្ដាញហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងរោងកុននានាកាន់តែច្រើឡើងៗ ដែលប្រើប្រាស់ការទូទាត់តាមសេវា ផាយ ផេ នេះ ។
ចំនួនពាណិជ្ជករថ្មីៗត្រូវបានបញ្ចូលក្នុងកម្មវិធីនេះជារៀងរាល់ថ្ងៃ ព្រមជាមួយនឹងការបញ្ចុះតម្លៃជាពិសេសថែមទៀត ហើយកម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់ការរស់នៅបែបទំនើបទាន់សម័យ និងបែបចល័តផងដែរ ។
លោក ម៉ៃឃើល ឆាយ (Michael Chai) នាយកផ្នែកទីផ្សារ របស់រោងកុន Legend ដែលទើបបើកបញ្ចាំងខ្សែភាពយន្តល្បីរបស់ហូលីវូដមានចំណងជើងថា “Transformers: The Last Knight” បានមានប្រសាសន៍ថា៖ “ការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ផាយ ផេ គឺជាឱកាសថ្មីដ៏អស្ចារ្យមួយទៀតសម្រាប់ពួកយើង ដែលអាចនាំអ្នកចូលចិត្តមើលកុនមករីករាយទស្សនាខ្សែភាពយន្តល្បីៗរបស់យើងនៅតាមបណ្ដាគ្រប់រោងកុន Legend ទាំងអស់ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%” ។
ក្រៅពីផ្ដល់នូវដំណោះស្រាយក្នុងការទូទាត់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលពីអ្នកប្រើប្រាស់ម្នាក់ទៅម្នាក់ទៀត កម្មវិធីនេះក៏មានបំពាក់នូវសេវាដ៏ទំនើបសម្រាប់ការជជែក និងផ្ញើសារ ចែករំលែករូបភាព និងវីដេអូ ព្រមជាមួយនឹងមុខងារផែនទី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកមិត្តភក្តិ និងពាណិជ្ជករ ដែលនៅជិតៗខ្លួន ។
លោក ថូម៉ាស់ ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា៖ “អ្វីដែលអតិថិជនត្រូវធ្វើគឺគ្រាន់តែទាញយកកម្មវិធីនេះ ហើយអនុវត្តតាមលក្ខខណ្ឌចុះឈ្មោះ ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា និងបញ្ចូលប្រាក់ចូលទៅ ក្នុងគណនីគឺជាការស្រេច។ អតិថិជនអាចបញ្ចូលទឹកប្រាក់តាមទូរ Pay&Go ឬនៅតាមសាខារបស់ ផាយ ផេ ដែលឈរជើងជាមួយដៃគូពាណិជ្ជកររបស់យើង”។
លោក ផូកូនី បន្ថែមទៀតថា ក្រុមហ៊ុន ផាយ ផេ ស្វាគមន៍រាល់មតិយោបល់ពីអ្នកប្រើប្រាស់ទាំងអស់ ក្នុងអំឡុងពេលធ្វើតេស្តសាកល្បងនេះ ដើម្បីធានាថា កម្មវិធីនេះនឹងផ្ដល់នូវបទពិសោធន៍ប្រើប្រាស់ល្អបំផុតតាមដែលអាចធ្វើបាន ។
អំពី ផាយ ផេ
ផាយ ផេ គឺជាកម្មវិធីថ្មីនៅកម្ពុជា ដែលប្រើប្រាស់សម្រាប់ទូទាត់ការចំណាយដោយមិនប្រើប្រាស់ក្រដាសប្រាក់ ដែលត្រូវបានបង្កើតឡើងដោយមានបញ្ចូលនូវសេវាទូទាត់ជាមួយនឹងពាណិជ្ជករ។ផាយ ផេ មានមុខងារ បញ្ចូលនូវមុខងារប្រាស្រ័យទាក់ទងបែបសង្គម និងការរស់នៅផ្សេងទៀត ដូចជា មុខងារជជែក ផែនទី និងស្វែងរកមិត្តជាដើម ហើយមានបណ្ដាញដៃគូលក់រាយកាន់តែច្រើនឡើងៗនៅក្នុងប្រទេស ។
សេវារបស់ ផាយ ផេ និងផ្លាស់ប្ដូរមុខមាត់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការច្របាច់បញ្ចូលគ្នានូវភាពងាយស្រួល និងភាពអាចជឿជាក់បាន ដោយប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋរចនាសម្ព័ន្ធលំដាប់ពិភពលោក ដែលទ្រទ្រង់ដល់ការទូទាត់ប្រកបដោយសុវត្ថិភាព និងសុច្ចរិតភាព ។ ក្រៅពីដៃគូដែលផ្ដល់សេវាផ្នែកម្ហូបអាហារ កម្សាន្ត និងម៉ាកយីហោទំនិញលក់រាយទំនើប និងទាន់សម័យ ផាយ ផេ គឺជាកម្មវិធីឈានមុខគេខាងផ្នែកទីផ្សារសេវាទូទាត់ នៅកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចពាណិជ្ជកម្មអេឡិកត្រូនិកលូតលាស់លឿនជាងគេនៅអាស៊ាន ។
ក្រុមហ៊ុន ផាយ ផេ កម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុកដ៏លេចធ្លោមួយនៅកម្ពុជា ដែលបានបង្កើតក្រុមហ៊ុនជាច្រើនលើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ច ថាមពល និងពាណិជ្ជកម្មផលិតផលជាច្រើនក្នុងរយៈកាលពីរទសវត្សមកហើយ ។
ការចាក់ឫសយ៉ាងជ្រៅរបស់យើងទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមជាមួយនឹងចំណេះដឹងរបស់យើងខាងផ្នែកពាណិជ្ជកម្ម និងសេវាកម្មលក់រាយក្នុងវិស័យនានា បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ ដែលគូប្រជែងរបស់យើងពុំអាចប្រៀបផ្ទឹមបានឡើយ ។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com