ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តាមពិត «​បបរ​សម័យ ប៉ុល ពត​» គ្រាន់តែ​ជា​អាហារ​លំអ​
24, Jun 2017 , 9:39 am        
រូបភាព
​សៀមរាប​៖«​បបរ​សម័យ ប៉ុល ពត​» ជា​ឈ្មោះ​មុខម្ហូប​ថ្មី​របស់​អាហារ​ដ្ឋា​ន ទួន តែម ស្ថិតក្នុង នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ លោក ទួន តែម ម្ចាស់​អាហា​រដ្ឋា​ន​នេះ បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ការ​ឲ្យ​ឈ្មោះ​ភ្ជាប់​នឹង​សម័យ ប៉ុល ពត​នេះ គឺ​ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​មហាជន និង​ចង់​ឲ្យ​យុវជន​បច្ចុប្បន្ន ដឹង​ពីរ​បប​អាហារ​ក្នុងសម័យ ប៉ុល ពត ដែរ​។ ម្ចាស់​អាហា​រដ្ឋា​ន​ទួន តែម សង្ឃឹមថា លោក​នឹង​ទទួលជោគជ័យ​ក្នុង​អាជីវកម្ម​ជាមួយនឹង​ការប្រើ​ឈ្មោះ​មួយ​នេះ​។​



​បើតាម​លោក ទួន តែម ឈុត​បបរ​សម័យ ប៉ុល ពត គឺជា​ឈុត​បង្ហាញ ចំណែក​បបរ​ពិតប្រាកដ ដែល​លោក ទួន តែម និង​គ្រួសារ​ទើបនឹង​ដាក់លក់​ក្នុង​ហាង គឺ​បបរ​ដែលមាន​លាយ​បន្លែ​ច្រើន​មុខ និង​សាច់​ត្រី ដែល​ហាង​លោក ទួន តែម ដាក់លក់​ក្នុងតម្លៃ​មួយ​ចាន ៦​ពាន់​រៀល​។ លោក ទួន តែម បញ្ជាក់​ដូច្នេះ​ថា​៖«​បបរ​សម័យ ប៉ុល ពត គ្រាន់តែ​ជា​ឈុត​បង្ហាញ​តែប៉ុណ្ណោះ យើង​មាន​បបរ​សម័យ​បច្ចុប្បន្ន​ដ៏​មានឱជារស​ឆ្ងាញ់​»​។ 

​ក្រោយ​បើក​លក់បាន​ប៉ុន្មាន​ថ្ងៃ បបរ​សម័យ​ប៉ុល ពត បាន​ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជា ច្រើន ទាំង​ការចង់​ស្គាល់ និង​ចង់ដឹង​រសជាតិ​។ តើ​បបរ​សម័យ ប៉ុល ពត មាន​ចំណុច​ពិសេស អ្វីខ្លះ​?
​សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកកាសែត​សារ​ព័ត​មាន​ថ្មីៗ និង លោក ទួន តែម ម្ចាស់​អាហា​រដ្ឋា​ន បបរ​សម័យ ប៉ុល ពត ដូចតទៅ​៖














© រក្សាសិទ្ធិដោយ thmeythmey.com