ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​មិនគួរ​ធ្វើ​អ្វីខ្លះ​ពេល​ងូតទឹក​?
26, Oct 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ងូតទឹក អ្នក​មិនគួរ​ធ្វើ​សកម្មភាព​ទាំង​នេះឡើយ ព្រោះ​វា​អាចមាន​គ្រោះថ្នាក់​។ តើ​មាន​អ្វី​ខ្លះទៅ​?



1-  ក្រោយ​ពេលដែល​អ្នក​ហាត់ប្រាណ​រួច អ្នក​មិនគួរ​ងូតទឹក​ភ្លាម​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​គ្រប់ផ្នែក​។ ដូចនេះ អ្នក​គួរតែ​សម្រាក​ចំនួន​ពី​៣០ ទៅ​៤០​នាទី ទើប​ងូតទឹក​។ រយៈពេល​នៃ​ការ​ងូតទឹក​មិនគួរ​ហួស​ពី​៥​ទៅ​១០​នាទី​ទេ​។​

 2- អ្នក​មិនគួរ​ងូតទឹក​ហើយ​ភ្លាម ចូល​គេង​ភ្លាម​នោះទេ​។ អ្នក​គួរតែ​ងូត​មុន​ពីមួយ​ម៉ោង ទៅ​២​ម៉ោង ទើប​ចូល​គេង​។​

 3- សីតុណ្ហភាព​នៃ​ទឹក អ្នក​គួរតែ​តម្រូវ​មក​ត្រឹម​៤០​អង្សា​សេ មិនគួរ​ហួស​នឹង​ទេ​។​

 4- អ្នក​មិនគួរ​ងូតទឹក​យូរពេក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​នឿយហត់​។ ដូចនេះ អ្នក​គួរតែ​ងូត​ក្នុង​រយៈពេល​មិន​ហួស​ពី​២០​នាទី ទើប​មិន​ប៉ះពាល់​ដល់​ខុស​ភាព​អ្នក​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com