អត្ថបទពាណិជ្ជកម្ម
ផ្ទេរប្រាក់ជុំវិញពិភពលោក ជាមួយកម្រៃសេវាទាប និងចំណេញច្រើន ជាមួយធនាគារ CIMB
× រាជធានីភ្នំពេញ៖ ឥឡូវនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប (CIMB Group) មានផ្តល់ជូនកម្មវិធីពិសេស គឺសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជុំវិញពិភពលោក ជាមួយតម្លៃទាបត្រឹមតែ 18ដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយទាំងអ្នកដែលជាអតិថិជន និងមិនមែនអតិថិជនរបស់ធនាគារ CIMB គឺអាចផ្ញើប្រាក់បានរហូតដល់ 10,000 ដុល្លារអាមេរិក ទៅតាមរូបិយប័ណ្ណផ្សេងៗគ្នា រួមទាំងអត្រាប្តូរប្រាក់ដ៏ប្រកួតប្រជែងផងដែរ។ កម្មវិធីផ្តល់ជូនពិសេសនេះ គឺដើម្បីបំពេញតម្រូវការកើនឡើងរបស់អតិថិជន សម្រាប់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «ពីមួយឆ្នាំ ទៅមួយឆ្នាំ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ CIMB មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ CIMB បានកើនឡើងនៅក្នុងឆ្នាំ២០១៦ ដែលស្មើនឹងកំណើន ២២% បើធៀបនឹងឆ្នាំ២០១៥។ ដូច្នេះដើម្បីលើកទឹកចិត្តដល់ការគាំទ្ររបស់អតិថិជន ធនាគារ CIMB បានបង្កើតនូវកម្មវិធីពិសេសនេះ ដោយផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ទៅក្រៅប្រទេស ក្នុងអត្រាតម្លៃទាប ត្រឹមតែ 18ដុល្លារប៉ុណ្ណោះ»។
ស្របពេលតម្រូវការសេវាកម្មផ្ទេរប្រាក់ ទៅក្រៅប្រទេស មានការកើនឡើងគួរឲ្យកត់សម្គាល់ អតិថិជនមួយចំនួនតែងតែមានការព្រួយបារម្ភ ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយសារគិតទៅលើបញ្ហាសុវត្ថិភាពនៃទឹកប្រាក់ និងការចរាចរណ៍ប្រាក់ឆ្លងប្រទេស ទោះបីជាមានភ្ញាក់ងារជាច្រើន ដែលកំពុងផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក៏ដោយ។ ដូច្នេះវាគឺចាំបាច់ណាស់ ក្នុងការជ្រើសរើសភ្ញាក់ងារផ្ទេរប្រាក់ណា ដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងអត្ថប្រយោជន៍ល្អប្រសើរ។
ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ផងដែរថា៖ បើធៀបនឹងភ្ញាក់ងារផ្ទេរប្រាក់ដទៃទៀត ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា គឺជាជម្រើសដ៏ល្អបំផុតមួយរបស់អតិថិជន។ យើងធានានូវសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសដ៏ល្អប្រសើរ ឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តាមរយៈបណ្តាញសាខា និងដៃគូធនាគាររបស់យើង នៅជុំវិញតំបន់អាស៊ាន និងពិភពលោក ហើយជាពិសេសទៀតនោះ គឺយើងផ្តល់នូវអត្រាប្តូរប្រាក់ល្អបំផុតមួយ ទៅតាមរូបិយប័ណ្ណផ្សេងៗ ដែលជួយឲ្យលោកអ្នកចំណេញបានកាន់តែច្រើន។
ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែសីហា ឆ្នាំ២០១៧ លោកអ្នកអាចរីករាយនឹងការបញ្ជូនប្រាក់របស់អ្នក ជាមួយនឹងវិធីសាស្ត្រនៃការផ្ទេរប្រាក់ដ៏ឆាប់រហ័ស និងមានសុវត្ថិភាព ទៅកាន់ដៃគូពាណិជ្ជកម្ម បុត្រធីតាសម្រាប់ការបង់ថ្លៃសិក្សា និងអ្នកគ្រប់គ្នា នៅក្រៅប្រទេស ជុំវិញពិភពលោក ប្រកបដោយសុវត្ថិភាពខ្ពស់ និងរហ័សទាន់ចិត្ត តាមរយៈសាខាក្រៅប្រទេស និងបណ្តាញដៃគូធនាគារជាច្រើន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ +855 (០) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនសរុបប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មធនាគារពាណិជ្ជ ព្រមទាំងសេវាកម្មសាជីវកម្ម និងប្រតិបត្តិការធនាគារផងដែរ។
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ១.០០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៦។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩៧,៩% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៤០.០០០នាក់ នៅក្នុងប្រទេសចំនួន ១៦។
© រក្សាសិទ្ធិដោយ thmeythmey.com