ជាតិ
ក្រសួង​អប់រំ រើស​គ្រូ​កម្រិត​មូលដ្ឋានចំនួន​១​ពាន់​នាក់ ដើម្បី​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយជា​គ្រូ​កម្រិត​ឧ​ត្ត​ម​
25, Jun 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ចំនួន​១​ពាន់​នាក់ ដើម្បី​បណ្ដុះបណ្ដាល​ទៅជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម តាម​កម្មវិធី​ព​ន្លឿ​ន ៦០​ក្រេ​ឌី​ត​។ បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រូបង្រៀន​ចំនួន ១​ពាន់​នាក់​នោះ នឹង​ជ្រើសរើស​យកតែ​មុខវិជ្ជា​ចំនួន ៦​ប៉ុណ្ណោះ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា​។



​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន តាម​ប្រព័ន្ធ​ព​ន្លឿ​ន​ឆ្ពោះទៅ​កម្រិត​បរិញ្ញាបត្រ ចំនួន ១​ពាន់​នាក់​។ គ្រូបង្រៀន​ចំនួន ១​ពាន់​នាក់​នោះ នឹង​ជ្រើសរើស​យកតែ​មុខវិជ្ជា​ចំនួន ៦​ប៉ុណ្ណោះ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា ដើម្បី​បណ្ដុះបណ្ដាល​ទៅជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម តាម​កម្មវិធី​ព​ន្លឿ​ន ៦០​ក្រេ​ឌី​ត​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ បញ្ជាក់ថា គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ដែល​បាន​ប្រឡង​ជាប់ ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​លើ​កម្រិត​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​។ ម្យ៉ាងទៀត ដើម្បី​កំណត់​ចំនួន​ក្រេ​ឌឺ​ត​ជាក់លាក់​ក្នុងការ​បណ្ដុះបណ្ដាល និង​ត្រូវ​ចាត់​ទៅ​បម្រើ​ការងារ​នៅ​វិទ្យាល័យ​នានា​ក្នុង​រាជធានី​-​ខេត្ត ដែល​កំពុង​ខ្វះ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​។​

​លក្ខខណ្ឌ​នៃ​ការជ្រើសរើស ក្នុងចំណោម​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ទាំងពីរ​ភេទ  គ្រូបង្រៀន​កំពុង​បង្រៀន​ថ្នាក់​ទី​១០ ១១ និង​១២ ត្រូវ​បានផ្ដល់​អាទិភាព​។ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ដែល​ស្ម័គ្រចិត្ត​ទៅ​បម្រើ​ការងារ​នៅតាម​វិទ្យាល័យ​កំពុង​ខ្វះ​គ្រូ​។ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន  ត្រូវមាន​អាយុ​យ៉ាងច្រើន​៥៥​ឆ្នាំ និង​មាន​អតីតភាព​ការងារ​ជា​គ្រូបង្រៀន​យ៉ាងតិច ១០​ឆ្នាំ​។

​ការប្រឡង​ជ្រើសរើស នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣០ ខែកក្កដា នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី ខេត្ត​ទាំង​៦ ។ បេក្ខជន ទាំងអស់ អាច​សុំ​ពាក្យ​ប្រឡង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៣ ខែកក្កដា​។ ចំណែកឯ វគ្គ​បណ្ដុះបណ្ដាល នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧ ៕


Tag:
 ​គ្រូបង្រៀន​
  ក្រសួង​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com