ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​អង្ករ​ជាង​១៣​ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុងពេល​៥​ខែ​ដើមឆ្នាំ​២០១៧
25, Jun 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ  កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ១៣៥,៥៩៣ តោន ទៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ប្រទេស​ដែល​ទិញ​អង្ករ​ខ្មែរ​ច្រើនជាងគេ​គឺ​ប្រទេស​ចិន គឺមាន​ចំនួន ៨៨,៧៦៩​តោន ខណៈ​បារាំង​ឈរ​លំដាប់​លេខ​២ និង​ប្រទេស​ប៉ូឡូញ​ឈរ​លំដាប់ថ្នាក់​លេខ​៣ ក្នុងចំណោម​៥៧​ប្រទេស​។ សូមបញ្ជាក់ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​៧២ ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​នាំចេញ​អង្ករ​នៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ​៕     


© រក្សាសិទ្ធិដោយ thmeythmey.com