កីឡាជាតិ
ជាតិ
Hun Sen Cup៖ ឡា​បូ​រ៉ាវី រកបាន៩គ្រាប់​ឯ វិ​រៈ រកបាន៧គ្រាប់​ក្នុង​ជ័យជម្នះ១៤-១ និង១៤-០
25, Jun 2017 , 2:42 pm        
រូបភាព
ដោយ:
ក្រុម​ណាហ្គា​វើ​ល បាន​លត់​ក្រុម​ស្វាយរៀង ១៤-០ ឯ​បឹងកេត​លត់​ក្រុម​ឧ​ត្ត​រ​មានជ័យ ១៤-១ នា​ការប្រកួត​ជើង​ទី១ ដំណាក់កាល​ទី៤ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី១១ កាលពី​ថ្ងៃ​សៅរ៍ ទី២៤ ខែមិថុនា។ កីឡាករ ឃួន ឡា​បូ​រ៉ាវី និង សួង វិ​រៈ បានរួម​ចំណែក​រក​គ្រាប់​បាល់​ច្រើនជាងគេ ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​នេះ។


 
ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី រកបាន៩គ្រាប់​ម្នាក់ឯង ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​ឧ​ត្ត​រ​មានជ័យ នា​ការប្រកួត​បាល់ទាត់ ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ កាលពី​ល្ងាច​ថ្ងៃទី២៤ ខែមិថុនា នៅ     ពហុ​កីឡដ្ឋាន​ជាតិ។ ឡា​បូ​រ៉ាវី បានរួម​ចំណែក​ច្រើនជាងគេ​សម្រាប់​ការជួយ​ក្រុម​បឹងកេត​យកឈ្នះ​ក្រុម​ឧ​ត្ត​រ​មានជ័យ ១៤-។ ជ័យជម្នះ​នេះ ក៏មាន​ការរួមចំណែក​ពី​កីឡាករ ឱ ភា​រុន ២គ្រាប់ និង​កីឡាករ ជា វេ​ស្លី, លី មី​ហ្សា​ន និង សួន សុ​ភ័​ក្ត្រា ម្នាក់១គ្រាប់​ផងដែរ។ 
 
ជាមួយគ្នានេះ កីឡាករ សួង វិ​រៈ បាន​ទាត់​បញ្ចូល​ទី​ចំនួន៧គ្រាប់ ដើម្បី​ជួយ​ក្រុម​ណាហ្គា​វើ​ល​លត់​ក្រុម​មកពី​ខេត្តស្វាយរៀង ១៤-០ បន្ថែម​លើ​ពីរ​គ្រាប់​របស់​កីឡាករ នួន បូរី និង​ម្នាក់​មួយ​គ្រាប់​របស់​កីឡាករ គួច ដា​នី, ម៉ាត់ ណូ​រ៉ូ​ទីន, សុះ ស៊ូ​ហា​ណា គួច សុគ​ម្ភៈ និង ចិ​ត្រា។ 
 
ជ័យជម្នះ​ដ៏​ធំធេង​របស់​បឹង​កេង និង​ណាហ្គា​វើ​ល ក្នុង​ជើង​ទី១ នៃ​ដំណាក់កាល​ទី៤ បាន​ជួយ​ឲ្យ​ក្រុម​ទាំងពីរ មាន​ក្តីសង្ឃឹម១០០ភាគរយ ក្នុង​ការឡើង​ទៅកាន់​វ​គ្គប​ន្ត នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ទោះបី​នៅសល់​មួយ​ប្រកួត ក្នុង​ជើង​ទី២ក៏ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com