ជាតិ
សេដ្ឋកិច្ច
ក្នុងខែឧសភាឆ្នាំ២០១៧ កម្ពុជាលក់កៅស៊ូបានប្រមាណជាង ៨៣ លានដុល្លារ
× ភ្នំពេញ៖ របាយការណ៍ក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងខែឧសភាកន្លងមកនេះ កម្ពុជាបាននាំចេញផលិតផល កៅស៊ូ ទៅលក់នៅទីផ្សារក្រៅស្រុកបានជាង៥ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង៨៣លានដុល្លារអាមេរិក។
ក្នុងខែឧសភាឆ្នាំ២០១៧ កម្ពុជា បាននាំចេញផលិតផលកៅស៊ូចំនួន ៥១,២៥២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយកៅស៊ូ១តោន មានតម្លៃជាមធ្យម ១,៦៣១ ដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៣ ខែមិថុនា។
របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងផ្ទៃដីដាំកៅស៊ូ ទាំងចម្ការកៅស៊ូកសិឧស្សាហកម្មរដ្ឋ ចម្ការកៅស៊ូកសិឧស្សាហកម្មឯកជន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងចម្ការកៅស៊ូលក្ខណៈគ្រួសារ សរុបជាង៤៣ម៉ឺនហិចតា ធ្វើឲ្យកម្ពុជាមានសមត្ថភាព ផលិតផលិតផលកៅស៊ូនាំចេញទៅទីផ្សារក្រៅប្រទេសជាង៥ម៉ឺនតោន ក្នុងខែឧសភាកន្លងទៅនេះ ដែលគិតជាទឹកប្រាក់ប្រមាណជាង ៨៣ លានដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ទីផ្សារកៅស៊ូរបស់កម្ពុជា មានដូចជាវៀតណាម ម៉ាឡេស៊ី និងប្រទេសចិនជាដើម៕
Tag:
កៅស៊ូ
នាំចេញ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com