ជាតិ
លោកគ្រូ ម៉ុក សុជាតិ ថាដើម្បីទទួលពិន្ទុរូបវិទ្យាល្អ សិស្សត្រូវចេះគ្រឹះមេរៀនដើមដល់ចប់
× លោកគ្រូ ម៉ុក សុជាតិ គ្រូរូបវិទ្យានៅវិទ្យាល័យបាក់ទូក បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ដើម្បីប្រលងយកពិន្ទុមុខវិជ្ជារូបវិទ្យាបានខ្ពស់ ក្នុងពេលបាក់ឌុបនៅខែសីហាខាមុខនេះ សិស្សត្រូវចេះមេរៀនតាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ ផ្ទុយទៅវិញ ការប្រឹងប្រែងរៀននៅចុងឆ្នាំ មិនសូវជាទទួលបានផលល្អនោះទេ។
បើតាមគ្រូរូបវិទ្យាដដែល រូបវិទ្យា វាជាមុខវិជ្ជាមួយសាំញុំា និងទាមទារឲ្យស្រមើស្រមៃ ហើយពេលខ្លះក៏ទាមទារឲ្យសិស្ស ពិសោធន៍ និងសង្កេតបាតុភូមិជាក់ស្តែងមួយចំនួនដែរ។ មុខវិជ្ជានេះ ក៏មានពាក់ព័ន្ធនឹងការគណនាលេខដែរ។ ភាគស្មុគស្មាញទាំងនេះហើយ ដែលធ្វើសិស្សធុញទ្រាន់។
ដើម្បីរៀនរូបវិទ្យាឲ្យពូកែ លោកគ្រូ ម៉ុក សុជាតិ បានរៀបរាប់ ជាមួយនឹងការលើកឧទាហរណ៍ផង ដូច្នេះថា៖«ផ្តើមដំបូងសិស្សត្រូវរៀនសង្កេតបាតុភូតក្នុងធម្មជាតិដែលមានស្រាប់ រួចពិសោធន៍ និងធ្វើការសន្និដ្ឋានជាច្បាប់»។ ឧទាហរណ៍ពីកម្រិតសីតុណ្ហភាពរបស់ទឹកពុះ។ ទឹកពុះនៅសីតុណ្ហភាព១០០អង្សា ទាល់តែវាស់ទែម៉ូម៉ែតមើលទើបដឹងថាតើវាជាបាតុភូតពិត ឬអត់? ប្រសិនបើវាស់ឃើញពិតមែន នេះជាបាតុភូតពិត។
សូមស្តាប់ការពន្យល់លម្អិតរបស់លោកគ្រូ ម៉ុក សុជាតិ ដោយមានការសាកសួរពីលោក ទីន សុខលីម អ្នកកាសែតរបស់សារព័ត៌មានថ្មីៗ៖
Tag:
ម៉ុក សុជាតិ
រូបវិទ្យា
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com