បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ថូ​ផន អាយុ ៩៥​ឆ្នាំ​គ្មាន​ជំងឺ និយាយថា ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រូបរាង​មិន​ងាយ​ចាស់ និង​រស់​បានយូរ​
25, Jun 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថិតក្នុង​វ័យ​៩៥​ឆ្នាំ​នៅ​ឆ្នាំ​២០១៧​នេះ អ្នកស្រី ជិន ថូ​ផន ដែល​ស្ថិតក្នុង​គ្រួសារ​ធូរធា​នោះ បាន​និយាយថា ដើម្បី​ឲ្យ​ជីវិត​មានន័យ និង​អាច​រស់​នៅបាន​អាយុ​វែង បុគ្គល​ម្នាក់ៗ​ត្រូវធ្វើ​ចិត្ត​ឲ្យ​សប្បាយ កុំ​ខ្វល់ខ្វាយ​ច្រើន  និង​ចៀសវាង​ការប្រព្រឹត្តិ​អំពើអាក្រក់​។ មាន​អាយុ ៩៥​ឆ្នាំ​មែន តែ​ភ្នែក​អ្នកស្រី ផន នៅ​មើលឃើញ​ច្បាស់ គ្មាន​បញ្ហា​សុខភាព ខួរក្បាល​ដំណើរ​ការល្អ​។ សព្វថ្ងៃនេះ អ្នកស្រី​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ចូលចិត្ត​ធ្វើបុណ្យ​ដាក់​ទាន និង​ចូលចិត្ត​សប្បាយ សកម្មភាព​នេះ ទំនងជា​ជួយ​ឲ្យ​អ្នកស្រី ថូ​ផន មាន​អាយុ​យឺនយូរ​គ្មាន​ជំងឺ​។ អ្នកស្រី ថូ​ផន ប្រាថ្នា​ចង់​រស់នៅ​រហូតដល់​អាយុ​ជាង​១០០​ឆ្នាំ​។ តែ​អ្នកស្រី​ថា អ្វីៗ​មិនមែន​គាត់​ជា​អ្នកកំណត់​ឡើយ​។



ដើម្បី​ជ្រាប​ពី​ដំណើរ​ដើមទង​នៃ​ជីវិត​របស់​អ្នកស្រី ជិន ថូ​ផន សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​អ្នកស្រី ជិន ថូ​ផន ដូចតទៅ​៖







Tag:
 ​មនុស្ស​ចាស់​
© រក្សាសិទ្ធិដោយ thmeythmey.com