ជាតិ
ការនាំចេញ​ផល​នេសាទ​៥​ខែ​ដើមឆ្នាំ​២០១៧ ថយចុះ​ជាង​២០០​តោន​
26, Jun 2017 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ៥​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ ការនាំចេញ​ផល​នេសាទ​របស់​កម្ពុជា បាន​ថយចុះ​២២០​តោន បើ​ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។

 


​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការនាំចេញ​ផល​នេសាទ​ស្រស់​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន​៤,០៨០​តោន ថយចុះ​១២០​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការនាំចេញ​ផល​នេសាទ​កែច្នៃ ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ មាន​២,៣០០​តោន ថយចុះ​ចំនួន​១០០​តោន បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ 

​របាយការណ៍​ដដែល បាន​បង្ហាញថា រដ្ឋ​ទទួលបាន​ចំណូល​ពី​វិស័យ​ជន​ផល​ក្នុង​ខែឧសភា មាន​ទឹកប្រាក់​ចំនួន ១០១,៦៦១,០៨៣ រៀល​។

​ទន្ទឹមគ្នា​នឹង​ការទទួលបាន​ចំនូល របាយការណ៍​បាន​បង្ហាញថា មាន​បទល្មើស​ជន​ផល​ចំនួន​១៨៩​ករណី ក្នុងនោះ​បទល្មើស​ទឹកសាប​មាន​ចំនួន​១៦៧​ករណី ខណៈ​បទល្មើស​ទឹកសមុទ្រ​មាន​ចំនួន​២២​ករណី​៕   


Tag:
 ​នេសាទ​
 ​ ទឹកសាប
© រក្សាសិទ្ធិដោយ thmeythmey.com