ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កម្មវិធីពិសេសពី KFC ប្រកាសសម្ពោធឈុតអាហារថ្មី Everyday Value Meals
26, Jun 2017 ,
8:53 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ Kampuchea Food Corporation ដែលបាននាំយកក្រុមហ៊ុន KFC ដ៏ធំលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា បានប្រកាសសម្ពោធឈុតអាហារថ្មី Everyday Value Meals ចំនួន ៥ ឈុត របស់ខ្លួន។
ក្រុមហ៊ុន Kentucky Fried Chicken ដែលបាននាំមុខគេលើទីផ្សារសាច់មាន់ក្នុង ភោជនីយដ្ឋានសេវាកម្មឆាប់រហ័ស កំពុងតែទាក់ទាញ អតិថិជនក្នុងស្រុកមកកាន់សាខារបស់ពូកគេ ដោយពង្រឹងការផ្តល់ជូនសម្របតាមរសជាតិដែលប្រជាជនខ្មែរចូលចិត្ត។ នៅទូទាំងពិភពលោក Kentucky ត្រូវបានគេទទួលស្គាល់លើភាពសម្បូរបែប នៃរសជាតិដែលចាប់ផ្តើមជាមួយមាន់បំពងរូបមន្តដើម ទាំង ១១ របស់លោក Colonel ក៏ដូចជាការផ្តល់ជូនរសជាតិដ៏ពិសេស សម្រាប់ប្រជាជនក្នុងស្រុកផងដែរ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ប្រធានគ្រប់គ្រងទូទៅរបស់ Kampuchea Food Corporation លោក Y.B. Cheah បានបង្ហាញចំណាប់ អារម្មណ៍ថា៖ « KFC ក្នុងប្រទេសកម្ពុជាឥទ្បូវនេះកំពុងចាប់ផ្តើមទាក់ទាញអតិថិជនខ្មែរឲ្យស្គាល់ និងរីករាយក្នុងជីវិតបែបសម័យទំនើប។ ពួកគាត់ជាមនុស្សវ័យក្មេង និងចាស់ទុំ ដែលចូលចិត្តទំនាក់ទំនងក្នុងសង្គមជាមួយមិត្តភក្តិ និងមិត្តរួមការងារ។ នៅពេលទៅក្រៅ ពួកគាត់ទៅអង្គុយក្នុងហាងកាហ្វេ ដែលរីកស្គុះស្គាយទូទាំងប្រទេសកម្ពុជា ហើយនៅពេលឃ្លាន ពួកគាត់មកញុំាអាហារនៅ KFC ។»
ដូចនេះហើយ KFC ក៏បាននាំយកឈុត Everyday Value Meals ដែលមានមាន់បំពងប្រាំប្រភេទខុសៗគ្នា ជាមួយបាយ ឬឈុតប៊ឺហ្គឺរសាច់មាន់។ ឈុតដែលមានតម្លៃសមរម្យជាងគេគឺឈុត Bites Rice Combo ដែលមានតម្លៃត្រឹមតែ $1.90 ហើយសម្រាប់ឈុតផ្សេងៗទៀតមានតម្លៃរវាង $2.50 និង $2.90 ។ គ្រប់ឈុតទាំងអស់ សុទ្ធតែមានថែមជូនភេសជ្ជៈ Pepsi ឬ 7-up ។
ក្នុងពិធីសម្ពោធឈុត Everyday Value Meals នេះ KFC បានទំនាក់ទំនងទៅកាន់អ្នកគាំទ្រចំនួន ១០ គូ លើគេហទំព័រហ្វេសប៊ុក KFC Cambodia ដែលបានស្ម័គ្រចិត្តចូលរួមសន្និសីទនេះ។ អ្នកចូលរួមម្នាក់បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជា សំណាងណាស់ដែល KFC បានអញ្ជើញខ្ញុំមកកាន់កម្មវិធីពិសេសនេះ។ ឥទ្បូវនេះខ្ញុំនឹងយកឈុតពិសេសៗទាំងនេះ ទៅចែករំលែកជាមួយមិត្តភក្តិរបស់ខ្ញុំ។ សូមអរគុណ KFC យើងស្រទ្បាញ់អ្នក!»
បន្ទាប់ពីសន្និសីទសារព័ត៌មាននេះត្រូវបានបញ្ចប់ ភ្ញៀវនិងអ្នកសារព័ត៌មានទាំងអស់បានអង្គុយសាករសជាតិឈុតថ្មីរបស់KFC និងរីករាយជាមួយបរិយាកាសប្រកបដោយផាសុកភាព និងជជែកគ្នាយ៉ាងសប្បាយរីករាយ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម