ជាតិ
នយោបាយជាតិ
រដ្ឋាភិបាល តែងតាំងកូនលោក ទៀ បាញ់ ជាអភិបាលរងខេត្តសៀមរាប លោក ទៀ ទីហា (អង្គុយកណ្ដាល) រូបពីហ្វេសប៊ុក Tea Tyhas Seiha
× ភ្នំពេញ៖ រដ្ឋាភិបាល តែងតាំងលោក ទៀ ទីហា ឲ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដែលមានឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជំនួសលោក គឹម ឆៃហៀង។
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី២០ មិថុនា បានសម្រេចផ្ទេរភារកិច្ចលោក គឹម ឆៃហៀង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ទៅបម្រើការងារក្នុងក្របខណ្ឌដើមវិញ។
លោក ទៀ ទីហា ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំខេត្តសៀមរាបផងដែរ។ លោក ទៀ ទីហា ជាកូនប្រុសរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com