ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិ លើននីង ចាំងហ្គល រៀបចំការប្រគល់សញ្ញាបត្រនិងប្រារព្ធទិវាបុណ្យជាតិរបស់កាណាដា ខួបលើកទី ១៥០
26, Jun 2017 ,
3:45 pm
រូបភាព
×
ដោយ:
ជី ដាណា
សាលាអន្តរជាតិ លើននីង ចាំងហ្គល ដែលជាសាលាទទួលសិទ្ទ ហ្វ្រេនឆាយពីប្រទេសកាណាដាតែមួយគត់ ដែលផ្តល់នៅការអប់រំ ខ្ពស់បំផុតនៅកម្ពុជា។ កាល ពីថ្មីៗនេះ សាលាអន្តរជាតិ លើននីង ចាំងហ្គល បានរៀបចំ កម្មវិធីប្រគល់សញ្ញាបត្រដល់សិក្សានុសិស្សថ្នាក់មត្តេយសិក្សា និង ប្រារព្ធទិវាបុណ្យជាតិរបស់កាណាដា ខួបលើកទី ១៥០ របស់ខ្លួននៅសណ្ឋាគារ រ៉ាហ្វលឡឺ រ៉ូយ៉ាល់។
នៅក្នុងកម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពរបស់ លោក ហ្វ្រង់ស៊ីល ហួត ប្រធានការិយាល័យ និងកុងស៊ុល របស់ស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា និង លោក លី វិរៈ ប្រធានក្រុមប្រឹក្សាភិបាល របស់ សាលាអន្តរជាតិ លើននីង ចាំងហ្គល។ បច្ចុប្បន្ន អន្តរជាតិ លើននីង ចាំងហ្គល ផ្តល់នូវការអប់រំកម្រិតថ្នាក់មត្តេយ ដល់ថ្នាក់ទី ៦។ ក្រៅពីមាន គ្រូដែលមានគរុកោសល្យសិក្សាប្រកបដោយវិជ្ជាជីវះខ្ពស់នៅក្នុងការបង្រៀនទៅតាមកម្មវិធីសិក្សា កម្រិតស្តង់ដារខ្ពស់ពីប្រទេសកាណាដា រួមទាំងបរិស្ថានសិក្សា និងសាវាកម្មល្អ។ សាលាអន្តរជាតិ លើននីង ចាំងហ្គល មានភាពខុសប្លែកពីសាលា ដ៏ទៃទៀតដោយសារ សាលាផ្តល់នូវបទពិសោធន៍ពិសេសជូនដល់មាតាបិតាក្នុងការតាមដានពីការសិក្សារបស់កូនៗ និងផ្តល់ជូននូវការធានា និងទំនុកចិត្តថាកូនៗរបស់គាត់ត្រូវបានទទួលការថែទាំដ៏ល្អបំផុត។
ដោយការសិក្សាតាមកម្មវិធី សិក្សារបស់ខេត្ត អង់តារីយូ ពីប្រទេសកាណាដា សាលាអន្តរជាតិ លើននីង ចាំងហ្គល បានគោលការណ៍បង្រៀនដោយផ្តោតសំខាន់លើគោលការណ៍ចំណាប់អារម្មណ៍។ គោលការណ៍នេះនឹងធ្វើឲ្យកុមារចូលចិត្តរៀនជាលក្ខណៈធម្មជាតិ តាមរយៈការលេងល្បែងអប់រំ ការអនុវត្តផ្ទាល់តាមរយៈ សកម្មភាពដូចជា តន្ត្រី សិល្បៈ ការហែលទឹក ការប្រើប្រាស់បច្ចេកវិទ្យា កុំព្យូទ័រ កីឡា និងការអប់រំកាយ ដែលបានដាក់ក្នុងកម្មវិធីសិក្សាជារៀងរាល់ថ្ងៃដើម្បីធានាឲ្យបានថាសិក្សានុសិស្ស មានភាពរីករាយនៅក្នុងការមករៀនជារៀងរាល់ថ្ងៃ។
បន្ថែមពីលើគុណភាពស្តង់ដារអន្តរជាតិ សាលាអន្តរជាតិ លើននីង ចាំងហ្គល ក៏បានចូលរួមក្នុងការងារ សង្គមដោយមានការរៀបចំផ្ចុងផ្តើម ការប្រមូលមូនិធិជួយដល់មន្ទីរពេទ្យ គន្ធបុប្ឋា។ សរុបមកដល់ពេលនេះ លើននីង ចាំងហ្គល បានប្រមូលថវិការជាង ១៥០០០ ដុល្លារ ដែលបានប្រគល់ជូនទៅមន្ទីរពេទ្យ ហើយនឹងបន្តប្រមូលថវិការបន្ថែមទៀតនៅឆ្នាំខាងមុខ។ សាលាអន្តរជាតិ លើននីង ចាំងហ្គល មានឆន្ទៈយ៉ាងមុតមាំនៅក្នុងការផ្តល់នូវការអប់រំកម្រិតស្តង់ដារអន្តរជាតិពិតប្រាកដ៏ជូនដល់សិក្សានុសិស្សខ្មែរ ដែលអាចឲ្យពួកគាត់រក្សាបាននូវអត្ថសញ្ញាណជាតិខ្មែរ។ កម្មវិធីភាសាខ្មែរត្រូវបានដាក់បញ្ជូលក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃ ដើម្បីធានាថាសិក្សានុសិស្សមានការប្រកួតប្រជែងទាំងក្នុងស្រុកនិងក្រៅស្រុកនាពេលអនាគត។ កម្មវិធីសិក្សាភាសារខ្មែររបស់សាលាអន្តរជាតិ លើននីង ចាំងហ្គល ត្រូវបានទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា។
សញ្ញាប័ត្រដែលចេញដោយ សាលាអន្តរជាតិ លើននីង ចាំងហ្គល និងត្រូវទទួលស្គាល់ដោយ សាលា លើននីង ចាំងហ្គល នៅប្រទេសកាណាដា និង ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា។ ជាក់ស្តែង លើននីង ចាំងហ្គល មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបន្តរីកចម្រើនទៅថ្ងៃខាងមុខ។
(អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម