ជាតិ
កម្ពុជា ដុតបំផ្លាញគ្រឿងញៀនចំនួន ១២៦ គីឡូក្រាម
× ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀន ចំនួនជាង១២៦ គីឡូក្រាម នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ មករា នេះ។
គ្រឿងញៀនដែលអាជ្ញាធរបានដុតបំផ្លាញនេះ រួមមាន៖ ម្សៅក្រាមពណ៌សថ្លា ,ថ្នាំពណ៌ផ្កាឈូក Love,,ថ្នាំគ្រាប់សញ្ញា WY ,ថ្នាំគ្រាប់ពណ៌ត្រួយចេក,ម្សៅស ហេរូអ៊ីន , ម្សៅក្រាមពណ៌សទម្ងន់ , ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីនទឹកកក និងសារធាតុរាវ ។ នេះបើតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៦។
បើតាមប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ប្រភេទគ្រឿងជាង១២៦គីឡូក្រាម ដែលបានដុតបំផ្លាញចោលនេះ បើគិតជាទឹកប្រាក់ មានចំនួនជាង ៤លានដុល្លារ ។
ក្នុងរយៈពេលជាង ៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន ១០៦គីឡូក្រាម, កញ្ឆាក្រៀម ១៣គីឡូក្រាម, ដើមកញ្ឆាជាង ១៤ម៉ឺនដើម និងឃាត់ខ្លួនជនសង្ស័យចំនួន ៨.១៩៦នាក់ និងបានបិទអាជីវកម្មពាក់ព័ន្ធគ្រឿងញៀន ៥កន្លែងផងដែរ ។ នេះបើតាមលោក កែ គឹមយ៉ាន ៕
Tag:
គ្រឿងញៀន
កែ គឹមយ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com