ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក ទន់ ខេង ថា​កម្ពុជា​គ្មាន​រថយន្ត​«​មួយ​ទឹក​»​នាំចេញ ព្រោះ​ខ្មែរ​ប្រើ​រថយន្ត​ទាល់តែ​ខូច ឬ​ប្រើ​លែង​ចង់​កើត ទើប​លក់​
26, Jun 2017 , 8:19 pm        
រូបភាព
​លោក ទន់ ខេង  ជា​អ្នកលក់​រថយន្ត​មួយ​ទឹក ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក​។ ការពិតទៅ នៅ​កម្ពុជា គេ​និយម​ប្រើ​រថយន្ត​ផលិត​នៅ​ប្រទេស​ជប៉ុន​ជាង ពីព្រោះ​គេ​គិតថា​រថយន្ត​ជប៉ុន​មានគុណ​ភាពល្អ​។  ប៉ុន្តែ​លោក ខេង សម្រេច​នាំចូល​រថយន្ត​ពី​អាមេរិក ព្រោះ​លោក មិនចាំបាច់​ទៅ​ទិញ​ផ្ទាល់​នៅ​អាមេរិក​ទេ​។ កូន​របស់ លោក ដែល​រស់នៅ​អាមេរិក ជា​អ្នកបញ្ជា​ទិញ​រថយន្ត​មួយ​ទឹក​ទាំងនោះ សម្រាប់​លក់​នៅ​កម្ពុជា​។​ម្យ៉ាងវិញទៀត តម្លៃ​ដឹកជញ្ជូន​ក៏​ថោក​ដែរ គឺ​ប្រមាណ​២​ពាន់​ដុល្លារ​សម្រាប់​ថ្លៃ​ដឹកជញ្ជូន​រថយន្ត​មួយគ្រឿង​ពី អាមេរិក មក​កម្ពុជា​។



​លោក ទន់ ខេង ពន្យល់​ប្រាប់​នាយ​យ៉ាន​ថា ប្រជាជន​ខ្មែរ​ដែលមាន​រថយន្ត ចូលចិត្ត​ប្រើ​វា​រហូតដល់​ជួសជុល​លែងកើត ដូច្នេះហើយ​ទើប​កម្ពុជា​គ្មាន​មាន​រថយន្ត​«​មួយ​ទឹក​»​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ស​។ ម្យ៉ាងទៀត គឺ​ពលរដ្ឋ​កម្ពុជា​នៅ​ក្រីក្រ​នៅឡើយ​។ នេះ​បើតាម​លោក ទន់ ខេង ដដែល​។​

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់ នាយ យ៉ាន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ទន់ ខេង ដូចតទៅ​៖







© រក្សាសិទ្ធិដោយ thmeythmey.com