ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
កុមារអាយុ១០ឆ្នាំម្នាក់ច្នៃឧបករណ៍ដែលអាចជួយកុមារផុតពីការស្លាប់ក្នុងរថយន្ត
26, Jun 2017 ,
8:39 pm
រូបភាព
×
ដោយ:
ធីតា
សិស្សសាលាអាយុ១០ឆ្នាំម្នាក់ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ច្នៃប្រឌិតឧបករណ៍មួយដែលអាចជួយសង្គ្រោះជីវិតកុមារឲ្យរួចផុតពីការស្លាប់ ក្នុងករណីដែលពេលពួកគេត្រូវឪពុកម្តាយភ្លេច និងទុកចោលក្នុងរថយន្ត ដែលមានកម្តៅខ្លាំង។
នារយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ កុមារនៅសហរដ្ឋអាមេរិកយ៉ាងហោចណាស់៧០០នាក់ បានស្លាប់ដោយសារតែឪពុកម្តាយទុកចោលនៅក្នុងរថយន្ត ព្រោះពួកគេមិនអាចទ្រាំទ្រនឹងការក្តៅខ្លាំង រួមទាំងការថប់ដង្ហើម។
សិស្សសាលាម្នាក់ឈ្មោះ Bishop Curry ដែលរស់នៅភាគខាងជើងក្រុង Dallas រដ្ឋតិចសាស់ បានអះអាងប្រាប់ Fox News ថា គេបានធ្វើការច្នៃឧបករណ៍មួយ ដែលមានទម្រង់ជាប្រអប់តូច។ ប្រអប់នោះ មានបំពង់ដែលបង្កើតឲ្យមានខ្យល់ត្រជាក់នៅពេលបរិយាកាសឡើងក្តៅក្នុងរថយន្ត ហើយក្នុងនោះ មានអង់តែន មួយដែលអាចប្រកាសអាសន្នដល់ឪពុកម្តាយ ឬក្រុមសង្គ្រោះ ដើម្បីជួយសង្គ្រោះកុមារទាន់ពេលវេលា ក្នុងករណីដែលពួកគេត្រូវអាណាព្យាបាលភ្លេចយកចេញពីរថយន្ត។
បច្ចុប្បន្ន ឧបករណ៍ច្នៃប្រឌិតរបស់ Bishop Curry ដែលគេដាក់ឈ្មោះថា «Oasis» មិនទាន់លេចចេញជារូបរាងឡើយ ដោយវាស្ថិតក្នុងគម្រោងរចនា 3D នៅឡើយ។ Bishop និងគ្រួសារ រំពឹងថា វានឹងលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ២០១៧ នេះតែម្តង។
«យើងរស់នៅក្នុងរដ្ឋតិចសាស់ ហើយករណីស្លាប់ក្នុងរថយន្តដែលមានកម្តៅខ្លាំង មានតួលេខច្រើនដ៏គួរឲ្យកត់សម្គាល់»។ នេះជាការលើកឡើងរបស់ឪពុកម្តាយ Bishop Curry ដែលបានធ្វើការរៃអង្គាសមូលនិធិតាម GoFundMe ដើម្បីជួយដល់គម្រោងច្នៃប្រឌិតកូនរបស់ខ្លួន ហើយក៏ទទួលបានជំនួយហិរញ្ញវត្ថុជាច្រើនផងដែរពីសប្បុរសជន។
ឪពុករបស់ Bishop Curry បានអះអាងថា កូនរបស់ខ្លួនតែងតែមានគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ការច្នៃឧបករណ៍ជួយសង្គ្រោះកុមារនៅក្នុងរថយន្ត កើតឡើងបន្ទាប់ពីគ្រួសារជិតខាងម្នាក់ បានបាត់បង់កូនអាយុ៦ខែ ដោយសារតែភ្លេចក្នុងរថយន្ត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម