ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ដុតកម្ទេចគ្រឿងញៀនមានតម្លៃ១ពាន់លានដុល្លារ
26, Jun 2017 ,
9:19 pm
រូបភាព
ការដុតកម្ទេចគ្រឿងញៀននៅមីយ៉ាន់ម៉ា។ រូបថត Xinhua
×
ដោយ:
តន ចាន់រិទ្ធារ៉ា
អាជ្ញាធរមីយ៉ាន់ម៉ា ថៃ និងកម្ពុជា បានដុតកម្ទេចគ្រឿងញៀនដែលមានតម្លៃដល់ទៅជិតមួយពាន់លានដុល្លារនៅថ្ងៃទី២៦ ខែមិថុនា ដែលជាថ្ងៃប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក។ ការដុតកម្ទេចគ្រឿងញៀនពេលនេះ គឺជាការបង្ហាញឆន្ទៈរបស់រដ្ឋសមាជិកអាស៊ានក្នុងការបោសសម្អាតគ្រឿងញៀន ដែលកំពុងហូរចូលក្នុងតំបន់យ៉ាងគគ្រឹកគគ្រេង ជាពិសេសមកពីតំបន់ត្រីកោណមាសរវាងឡាវ មីយ៉ាន់ម៉ា និងថៃតែម្ដង។
រដ្ឋសមាជិកអាស៊ានចំនួនបី គឺមីយ៉ាន់ម៉ា ថៃ និង
កម្ពុជា
បានអបអរថ្ងៃប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក ២៦ ខែមិថុនា ដោយបានដុតកម្ទេចគ្រឿងញៀនរាប់រយតោន។ គ្រឿងញៀនទាំងនេះ ហូរចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា ឡាវ និងតំបន់ភាគខាងជើងថៃ ក៏ដូចជាតំបន់ភាគខាងត្បូងចិន ហើយត្រូវបានរឹបអូសពេលដឹកជញ្ជូន និងចែកចាយក្នុងរដ្ឋសមាជិកអាស៊ានទាំងបី។ គ្រឿងញៀន គឺជាបញ្ហាដែលបន្តអុកឡុកប្រទេសក្នុងតំបន់ បើទោះជាមានការបង្ក្រាបក្ដី។
គ្រឿងញៀនមានតម្លៃប្រមាណ៣៨៥លានដុល្លារដូចជាអាភៀន ហេរ៉ូអ៊ីន និងកូកាអ៊ីន ត្រូវបានដុតកម្ទេចក្នុងពិធីចំនួនបីផ្សេងគ្នានៅទូទាំងមីយ៉ាន់ម៉ា ដោយគ្រាន់តែទីក្រុងយ៉ាំងហ្គោន គ្រឿងញៀនតម្លៃជិត២៣០លានដុល្លារ ក៏ត្រូវបានកម្ទេចចោល។ ដូចបានដឹងស្រាប់ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតគ្រឿងញៀនដ៏ធំមួយលើពិភពលោក ខណៈក្រុមឧទ្ទាមដែលប្រយុទ្ធជាមួយរដ្ឋាភិបាល បានបន្តធ្វើជំនួញមួយនេះដើម្បីគាំទ្រហិរញ្ញវត្ថុរបស់ខ្លួន និងបានរត់ពន្ធគ្រឿងញៀនទៅកាន់គោលដៅជាច្រើន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងថ្ងៃជាមួយគ្នានេះដែរ អាជ្ញាធរថៃក៏បានដុតកម្ទេចគ្រឿងញៀនរាប់ពាន់គីឡូក្រាមដែរ។ ក្នុងពិធីមួយនៅខាងក្រៅទីក្រុងបាងកក អាជ្ញាធរថៃបានដុតកម្ទេចគ្រឿងញៀនមានតម្លៃប្រមាណ៥៨៩លានដុល្លារ ក្នុងនោះមានគ្រាប់ថ្នាំយ៉ាបាចំនួន៧៨០០គីឡូក្រាម និងមេតំហ្វេតាមីនទឹកកកចំនួន១១៨៥គីឡូក្រាម។ នៅកម្ពុជាវិញ ថ្នាំញៀនទម្ងន់១២៦គីឡូក្រាម ស្មើ៤លានដុល្លារ ក៏ត្រូវបានកម្ទេចដែរ។
ការចាប់រឹបអូស និងដុតកម្ទេចគ្រឿងញៀនក្នុងបរិមាណសន្ធឹកសន្ធាប់បែបនេះ គឺជាភស្តុតាងបង្ហាញពីយុទ្ធនាការរបស់រដ្ឋសមាជិកអាស៊ានខាងលើក្នុងការបោសសម្អាតពាណិជ្ជកម្មគ្រឿងញៀនក្នុងតំបន់។ ប៉ុន្តែមន្ត្រីអនុវត្តច្បាប់ក្នុងប្រទេសទាំងនោះប្រឈមមុខការលំបាកខ្លាំងក្នុងការបោសសម្អាត ខណៈដែលក្រុមឈ្មួញប្រឹងបង្កើនផលិតផលគ្រឿងញៀនដើម្បីបំពេញតម្រូវការនៅអាស៊ីអាគ្នេយ៍ និងនៅឥណ្ឌា ក៏ដូចជាបងក្លាដែសជាដើម។
ខុសពីតំបន់អាមេរិកឡាទីនដែលជាទីតាំងផលិតគ្រឿងញៀនដ៏ធំលើពិភពលោក ឈ្មួញគ្រឿងញៀននៅតំបន់ត្រីកោណមាស កម្រត្រូវបានចាប់ខ្លួន និងយកទៅកាត់ទោសណាស់ ព្រោះពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកឧទ្ទាម។ ពេលខ្លះទៀត ក្រុមឧទ្ទាមផ្ទាល់ជាអ្នកផលិតគ្រឿងញៀនតែម្ដងដូចជានៅមីយ៉ាន់ម៉ាតែម្ដង។ ជាក់ស្ដែង ក្រុមឧទ្ទាមវ៉ានៅមីយ៉ាន់ម៉ា ជាអ្នកផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ហើយក៏ជាក្រុមឧទ្ទាមប្រដាប់អាវុធដ៏ធំនៅតាមបណ្ដោយព្រំដែនជាមួយចិន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
មីយ៉ាន់ម៉ា
ថៃ
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
31 នាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម