ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បក្សមាននិន្នាការកណ្តាលនិយម ត្រៀមធ្វើសកម្មភាពនយោបាយខ្លាំងពេលបោះឆ្នោត ២០១៨
28, Jun 2017 ,
9:39 pm
រូបភាព
×
ដោយ:
លោក យ៉ង សាំងកុមារ បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ អំពីជំហរ និងការត្រៀមខ្លួនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ខាងមុខ។ លោក កុមារ បានថ្លែងថា គណបក្សរបស់លោកមាននិន្នាការកណ្តាលនិយម។
ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ លើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលមាននិន្នាការកណ្តាល ជាគោលដៅសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពីព្រោះគណបក្សលោកមាននិន្នាការកណ្តាលនិយម។ ក្នុងបទសម្ភាសន៍ជាមួយលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ នៅខេត្តតាកែវ កាលពីពេលកន្លងទៅ លោក យ៉ង សាំងកុមារ មើលឃើញថា នៅកម្ពុជា មានប្រជាពលរដ្ឋដែលមាននិន្នាការកណ្តាល ដែលមិនទាន់គាំទ្រគណបក្សណាមួយពិតប្រាកដប្រហែល ៣០ ភាគរយ ដោយអ្នកទាំងនោះ កំពុងរង់ចង់មើលគណបក្សណាថ្មី ដែលល្អ និងប្លែកជាងគណបក្សចាស់។
សូមទស្សនាបទសម្ភាសរវាងលោក ជា ធីរិទ្ធ និពន្ធនាយករងសារព័ត៌មានថ្មីៗ ជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខាងក្រោម៖
អតីតប្រធានអង្គការសេដាករូបនេះ
ទទួលស្គាល់ថា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បច្ចុប្បន្នមានចំនួននៅតិចនៅឡើយ តែគណបក្សលោកនឹងធ្វើសកម្មភាពនយោបាយទ្រង់ទ្រាយធំនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ខាងមុខ។ លោក កុមារ បញ្ជាក់ថា តាមរយៈការចូលរួមរបស់លោកលើកដំបូងក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ ធ្វើឲ្យលោកបានរៀនសូត្រច្រើនពីរបៀបឃោសនា និងរបៀបស្វែងរកសំឡេងឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋស្គាល់ បានដឹង និងបានឮ ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ កន្លងទៅ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់បេក្ខជនឈរឈ្មោះចំនួន ២៧ ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបនៅកម្ពុជា ១៦៤៦ ។ គណបក្សនេះ មិនទទួលបានជ័យជម្នះមេឃុំ ចៅសង្កាត់ ឡើយ តែទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ៥ ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យ៉ង សាំងកុមារ
បក្សមូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម