ជាតិ
នយោបាយជាតិ
មន្ត្រីអាដហុកទាំងបួនរូប ដែលជាប់ឃុំព្រោះរឿងស្រីមុំ បានត្រឡប់ទៅផ្ទះហើយ ឯលោក នី ចរិយា កំពុងរង់ចាំដីកាដោះលែង
× ភ្នំពេញ៖ មន្ត្រីអាដហុកទាំងបួនរួប ដែលបានជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំ ដោយសារតែរឿងស្រីមុំនោះ បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីពួកគាត់ ត្រូវបានដោះលែងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២0១៧នេះ។ នេះជាការអះអាងរបស់លោក សំ សុគង់ មេធាវីមួយរូប ដែលការពារក្តីឲ្យមន្ត្រីអាដហុកទាំងបួននិងមន្ត្រីគ.ជ.ប។
លោក បន្ថែមថា ចំពោះមន្ត្រីគ.ជ.ប គឺលោក នី ចរិយា នៅមិនទាន់ចាកចេញពីពន្ធនាគារ នោះទេ។ លោកមេធាវី បន្តថា ពេលនេះ លោក កំពុងតែនៅជាមួយនឹងលោក នី ចរិយា នៅឯពន្ធនាគារ ដើម្បីរង់ចាំដីកាដោះលែង។ លោក និយាយដូច្នេះថា៖«មន្ត្រីអាដហុកទាំងបួន ត្រឡប់ទៅផ្ទះហើយ។ តែលោក នី ចរិយា នៅមិនទាន់បានទៅទេ។ យើងកំពុងតែរង់ចាំដីកាដោះលែង។ ឲ្យតែដីកាដោះលែងមកដល់ គឺគាត់អាចចេញបានហើយ។ យ៉ាងយូរកន្លះម៉ោងទៀត»។
© រក្សាសិទ្ធិដោយ thmeythmey.com