ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មធ្យោបាយ​ល្អ​បំផុត​ដើម្បី​បានកូន​ភ្លោះ​តាមបែប​ធម្មជាតិ (​គួរតែ​សាកល្បង​)
28, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​មាន​ផ្ទៃពោះ​ក្រោយពី​រៀបការ​រួច​គឺជា​រឿង​មួយ​អស្ចារ្យ​ខ្លាំងណាស់ ហើយ​វា​ក៏​ជា​បំណងប្រាថ្នា​របស់​ស្ត្រី​គ្រប់រូប​ផងដែរ ជាពិសេស​នៅពេល​បានកូន​ភ្លោះ​តែម្តង ព្រោះ​វា​ប្រៀបដូចជា​ធ្លាក់​ដុំ​ពេជ្រ​មកពី​លើ​មេឃ​អញ្ចឹង​។ ការ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ដោយ​ធម្មជាតិ គឺជា​រឿង​ដែល​មិនអាច​ទាយ​ទុក​មុន​បានឡើយ ប៉ុន្តែ​ខណៈពេលដែល​ការព្យាបាល​ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ឬ​ការធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​វិធី​សប្ប​និមិត្ត IVF គឺមាន​ឱកាស​ច្រើន​ក្នុង​ការទទួល​បានកូន​ភ្លោះ​។​



​កូនភ្លោះ​ភាគច្រើន​គឺ កូនភ្លោះ​ភេទ​ផ្ទុយគ្នា ដោយសារតែ​ក្នុងពេល​ជ្រុះ​អូ​វ៉ុល មានការ​បញ្ចេញ​មេជី​វិត​ញី​រហូតដល់​ពីរ​គ្រាប់ ខណៈពេលដែល​កូនភ្លោះ​ភេទ​ដូចគ្នា គឺជា​រឿង​កម្រ ហើយក៏​កើតឡើង​ដោយសារតែ​មេជី​វិត​ញី​មួយ​គ្រាប់​បំបែក​ខ្លួន​ជា​ពីរ​ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​។​

​យ៉ាងណាមិញ មាន​កត្តា​ច្រើនណាស់​ដែល​កើតឡើង​តាមបែប​ធម្មជាតិ ហើយ​កត្តា​ផ្សេងៗ​ទៀត​មួយចំនួន​ក៏​អាច​គ្រប់គ្រង​បាន​ដើម្បី​បង្កើន​ឱកាស​ទទួលបាន​កូនភ្លោះ​ដែរ​ដូចជា​៖

    ស្ត្រី​ដែលមាន​អាយុ​កាន់តែច្រើន ទំនងជា​ងាយ​មានកូន​ភ្លោះ​។ យ៉ាងណាមិញ ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ក៏​អាចមាន​ដែរ ជាពិសេស​កាលណា​ស្ត្រី​មានកូន​ក្នុង​វ័យ​កាន់តែច្រើន ការ​រលូត​កូន​ក៏​កាន់តែ​ខ្ពស់​ដែរ​
    ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​គឺមាន​ឱកាស​បានកូន​ភ្លោះ​រហូតដល់ ៥​ដង​ឯណោះ​
    តាម​ការសិក្សា​អំពី​កូនភ្លោះ​មួយ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​បន្ត​បំបៅ​ដោះ​កូន​ក្នុងពេល​មាន​ផ្ទៃពោះ​ទៀត​ទំនងជា​អាចមាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ច្រើនជាង​ស្ត្រី​ដែល​មិនបាន​បំបៅ​ដោះ​កូន​រហូតដល់ ៩​ដង​។​
    បើសិនជា​ស្ត្រី​កំពុងតែ​ប្រើ​ថ្នាំ​ពន្យា​កំណើត​រយៈពេល ៦​ខែ​ឡើងទៅ នោះ​រាងកាយ​របស់​នាង​នឹង​ប្រើប្រាស់​ថ្នាំ​នេះ​ដើម្បី​គ្រប់គ្រង​អ័រម៉ូន​។ ដូច្នេះ​នៅពេល​នាង​ឈប់​ប្រើ​ថ្នាំ រាងកាយ​នឹង​ចាប់ផ្តើម​សម្របសម្រួល​អ័រម៉ូន​នេះ​ដោយ​ខ្លួនឯង​ម្តងទៀត ដែលជា​ហេតុ​នាំ​ឲ្យ​បញ្ចេញ​អ័រម៉ូន​កាន់តែច្រើន​។ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​ក្រពេញ​អូ​វ៉ែ​បញ្ចេញ​មេជី​វិត​ញី​ច្រើន​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​ដំបូង ឬ​ទី​ពីរ​ក្រោយពី​ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com