ព័ត៍មានសុខភាព
សុខភាព៖ រឿង​ពិត ញ៉ាំ​បង្គា​ក៏​អាច​សម្រក​ទម្ងន់​បាន​
09, Jul 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​បង្គា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​សមុទ្រ​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​និយម​ចូលចិត្ត​ទទួលទាន​។ យ៉ាងណាមិញ បើ​យោងទៅតាម World’s Healthiest Foods បាន​ឲ្យ​ដឹងថា បង្គា​មាន​វីតាមីន A, B, និង E​។ ចំពោះ​ជាតិ​រ៉ែ​វិញ​មានដូចជា សេ​ឡេ​ញ៉ូ​ម ផូស្វ័រ ទង​ដែង អ៊ីយ៉ូត និង​ស័​ង្គ​។​



​អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺថា គ្រាន់តែ​ញ៉ាំ​បង្គា​ក៏​អាចជួយ​មនុស្ស​យើង​គ្រប់គ្រង​ទម្ងន់​បានដែរ​។ តាមរយៈ Heal with Food បាន​ឲ្យ​ដឹងថា បង្គា​មាន​ជាតិ​ប្រូតេអ៊ីន ស័​ង្គ​សី វីតាមីន D និង B​។ ជាតិ​ស័​ង្គ​សី​របស់​បង្គា​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Leptin ដែលជា​អ្នកជំរុញ​ដល់​ការបង្កើន​ថាមពល​ដល់​រាងកាយ ចំណង់​អាហារ និង​រក្សា​ជាតិ​ខ្លាញ់​។ ដោយសារតែ​វា​មិនមាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ដូច្នេះ​អាហារ​មួយ​នេះ​ជា​ជម្រើស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ជាតិ​ខ្លាញ់ និង​ទម្ងន់​។ បង្គា​ក៏​សម្បូរ​ទៅដោយ​ជាតិ​ទឹក និង​ប្រូតេអ៊ីន​ផងដែរ​។ ជាតិ​ទឹក​របស់​វា​ផ្តល់នូវ​អារម្មណ៍​ញ៉ាំ​ឆ្អែត​បានយូរ ដែលជា​ហេតុ​នាំ​ឲ្យ​បន្ថយ​ភាព​ឃ្លាន​អាហារ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com