សញ្ញា​រាងកាយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ស្ត្រេ​ស​ដល់​កំពូល​ហើយ​

ពីនេះ ពីនោះ / មិនយល់...!
សញ្ញា​រាងកាយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ស្ត្រេ​ស​ដល់​កំពូល​ហើយ​
09, Jul 2018 , 8:39 am         4550
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​អាច​ចងចាំ​នូវ​ពេលវេលា​ចុងក្រោយ​ដែល​អ្នក​មិនមាន​ភាព​តានតឹង​សោះ​ក្នុង​ខ្លួន​ដែរ​ទេ​? អ្វីដែល​សំខាន់​នោះ​គឺថា អ្នក​ពិតជា​មិនអាច​ទាញយក​អារម្មណ៍​មួយ​នោះ​មកវិញ​ម្តងទៀត​នោះទេ​។ ចូរ​ចាំ​ថា គ្រប់​ពេលដែល​អ្នក​ស្ត្រេ​ស រាងកាយ​នឹង​បញ្ចេញ​ជា​អាកា​រៈ​មួយចំនួន​ដែល​អាច​បញ្ជាក់​អំពី​អ្វីៗ​ដែលមាន​ក្នុង​ចិត្តគំនិត​អ្នក​បាន​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​រាងកាយ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ជួប​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងណាស់​៖



   ១. មាន​អា​ការៈឈឺ​ក្បាល​ស្ទើរតែ​ចង់​លើក​ពាន់រង្វាន់​ជើងឯក​ទៅហើយ​
   ២.​ ងាយ​នឹងមិន​ស្រួលខ្លួន​ណាស់​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
   ៣. ក្នុង​មាត់​ស្ងួត​ខ្លាំង​ជាង​នៅ​វាល​ខ្សាច់​សាហា​រ៉ា​ទៅទៀត​
   ៤. សម្រាប់​មនុស្ស​ស្រី នៅពេល​មក​រដូវ​ម្តងៗ គឺ​ឈឺចាប់​បែប​រមួល​ខ្លាំង​ដូច​គេ​យកទៅ​កាប់​អញ្ចឹង​
   ៥. តែង​សុ​បិ​ន្ត​ឃើញ​រឿង​ចម្លែកៗ​
   ៦. ចេះតែ​ឃ្លាន​ញ៉ាំ​របស់​ផ្អែមៗ​ខុសធម្មតា​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com