បទយកការណ៍ / បទសម្ភាសន៍
បទ​សម្ភាស VOA ៖ ការចេះ​វិភាគ​ទិន្នន័យ​ទំហំ​ធំ Big Data មាន​សារៈសំខាន់​សម្រាប់​គ្រប់​វិស័យ​របស់​កម្ពុជា
04, Jul 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​បច្ចេកវិទ្យា​អ៊ីនធឺណិត​បាន​នាំ​ឲ្យ​បរិមាណ​ទិន្នន័យ​មាន​កាន់តែ​ច្រើនឡើង​និង​សម្បូរបែប​ក្នុង​ពិភពលោក​។ ប៉ុន្តែ​ការចេះ​វិភាគ​ទិន្នន័យ​ដ៏​ច្រើន​បែបនេះ​ឲ្យ​មាន​ប្រយោជន៍​មិនមែនជា​ការងាយស្រួល​ទេ​។ កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅនេះ មាន​សិក្ខាសាលា​មួយ​ស្តីអំពី​ការវិភាគ​ទិន្នន័យ​ទំហំ​ធំ​ឬ Big Data នៅ​សាកលវិទ្យាល័យ Brigham Young នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក ដោយមាន​សិក្ខាកាម​មួយរូប​មកពី​ប្រទេស​កម្ពុជា​បាន​ចូលរួម​ផងដែរ​។ នោះ​គឺ លោក ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា​។ លោក សឹង សុផាត នៃ VOA បាន​សម្ភាសន៍​លោក ច័ន្ទ រ័ត្ន តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃទី​៣​នៃ​សិក្ខាសាលា​នេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ថា តើ​ទិន្នន័យ​ទំហំ Big Data ដែល​រួមមាន​ដូចជា​ទិន្នន័យ​អ្នកបោះឆ្នោត​និង​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ Facebook និង YouTube ជាដើម មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​ប្រទេស​កម្ពុជា​។​

-

សូមស្តាប់បទសម្ភាស៖




​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com