ជាតិ
NGO Forum៖ជម្លោះដីធ្លី​ដែលមាន​អាជ្ញាធរ​រងគ្រោះ​ដែរ ភាគច្រើន​ស្រួល​ដោះស្រាយ
06, Jul 2017 , 2:42 pm        
រូបភាព
លោក វង្ស កុសល នៅកណ្តាល
លោក វង្ស កុសល នៅកណ្តាល
ដោយ:


​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ( NGO  Forum) បានចេញ​របាយការណ៍​ស្តីពី​ស្ថិតិ​វិវាទដីធ្លី​នៅ​កម្ពុជា​ ក្នុងអំឡុងពេល​​ឆ្នាំ ២០១៦ កន្លងទៅ​។ នៅ​ឆ្នាំ ២០១៦ អង្គការ NGO Forum រកឃើញ​ករណី​វិវាទ​ដីធ្លី​ចំនួន ៣៨២ ករណី​នៅ​ទូទាំង ២៤ រាជធានី ខេត្ត​។ ក្រោយបញ្ចប់សិក្ខាសាលាបង្ហាញស្ថិតិជម្លោះដីធ្លី នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧  មន្ត្រី​សម្របសម្រួល​គម្រោង​សុវត្ថិភាព​ដីធ្លី​អង្គការ  NGO Forum លោក វង្ស កុសល បាន​ថ្លែងថា កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះដីធ្លី​នៅ​កម្ពុជា មាន​បី​ចំណុច​សំខាន់ៗ គឺ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច  ការប្រើប្រាស់​អំណាច​ជា​មន្ត្រីរាជការ ការប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ ការប្រើ​ងារ​ឧកញ៉ា និង​ការរំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ជាដើម​។


​លោក វង្ស កុសល បន្ថែម​នៅក្នុង​បទសម្ភាសជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ​ថា ករណី​វិវាទ​ដីធ្លី ដែល​ងាយ​ដោះស្រាយ​កន្លងមក គឺ​នៅពេលដែល​ជម្លោះ​នោះ មិនមែន​ត្រឹម​តែមាន​ពលរដ្ឋ​ធម្មតា​រងគ្រោះ​ទេ តែមាន​មន្ត្រី ឬ​អាជ្ញាធរ​មូលដ្ឋាន ក៏​រងគ្រោះ​ដោយសារ​វិវាទ​ដីធ្លី​នោះដែរ​។


​សូម​ស្តាប់​ការបកស្រាយ​បន្ថែម​របស់លោក វង្ស កុសល ខាងក្រោម​៖





Tag:
 ដីធ្លី​
  NGO Forum
© រក្សាសិទ្ធិដោយ thmeythmey.com