កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd យល់ព្រម​ទិញ Lukaku ពី Everton តម្លៃ ៩៧​លាន​ដុល្លារ​
06, Jul 2017 , 4:41 pm        
រូបភាព
Manchester United ព្រម​ទិញ Romelu Lukaku ក្នុងតម្លៃ ៧៥​លាន​ផោន ប្រមាណ​៩៧​លាន​ដុល្លារ ពី Everton ខណៈពេលដែល​អ្នកចាត់កា​រទូ​ទៅ​លោក Jose Mourinho កំពុង​រង់ចាំ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​រូបនេះ​។ នេះ​បើតាម BBC ចុះផ្សាយ​នៅ​ថ្ងៃទី​៦ ខែ​កក្ដ​ដា​។​



​ក្រោយពី​បរាជ័យ​ដើម្បី​នាំយក Antoine Griezmann ពី​ក្រុម Atletico Madrid នោះ ឥឡូវនេះ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho បាន​ឈាន​ខិតជិត​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Romelu Lukaku របស់ Everton មក​ជំនួស​កន្លែង Zlatan Ibrahimovic​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៊ែ​ល​ហ្ស៊ិ​ក វ័យ​២៤​ឆ្នាំនេះ ក៏​ស្ថិតក្នុង​បញ្ជី​របស់ Mourinho សម្រាប់​ស្នើ​ទៅកាន់​អនុប្រធាន​ប្រតិបត្តិ​ក្លិប Man Utd លោក Ed Woodward តាំ​ពីមុន​បញ្ចប់​រដូវ​កាល​ផងដែរ​។​

Man Utd បាន​កៅអី​នៅ UEFA Champion League ដោយ​ស្វ័យប្រវត្តិ​រដូវ​ក្រោយ ដូច្នេះ​ទើប​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ស្វះ​ស្វែងរក​កីឡាករ​ល្អ​ដើម្បី​ប្រកួតប្រជែង​ពាន​ជាមួយ​ក្រុម​ខ្លាំងៗ​នា​រដូវ​កាល​ក្រោយ​។​

​យ៉ាងណាក៏ដោយ កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ Everton ២៥​គ្រាប់ ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​មុន ក៏​កំពុងមាន​ទំនាក់ទំនង​ពី​ការផ្ទេ​ទៅ​ក្រុម​ចាស់ Chelsea វិញ​ដែរ​។ តែ​ទោះបី​យ៉ាងនេះ​ក្តី Mourinho នៅតែ​ជឿជាក់ថា​និង​អាច​នាំ​រូបគេ​មកកាន់​ទឹកដី Old Trafford បាន ស្រប​ពេលដែល Everton ក៏​កំពុង​ចង់បាន​សមាជិក​ខ្លួន Wayne Rooney ត្រឡប់​ទៅ​ទឹកដី Goodison Park វិញ​ដែរ​។​

​ក្រៅពី Lukaku ម្ចាស់​ជើងឯក Premier League ២០​សម័យកាល ក៏​ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ Alvaro Morata របស់ Real Madrid ដែរ ប៉ុន្តែ​ហាក់​នៅ​មិនមាន​ភាព​វិជ្ជមាន​ណាមួយ​កើតឡើង​នៅឡើយ​ទេ​៕


Tag:
 បាល់ទាត់​
  Manchester United
  Romelu Lukaku
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com