កីឡាអន្តរជាតិ
អន្តរជាតិ
គ្រាន់តែ​បង្ហោះ Instagram មួយ​លើកៗ តារា​ល្បីៗ​អាច​បាន​ចំណូល​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​
06, Jul 2017 , 8:39 pm        
រូបភាព
​រាល់​ការ​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម Instagram របស់​តារាបាល់ទាត់ Cristiano Ronaldo ម្តង អាច​ទួលបាន​ប្រាក់​រហូតដល់ ៣១០០០០​ផោន ប្រហែល​ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​ចំណូល​លំដាប់​ទី​៣ បន្ទាប់ពី​តារាចម្រៀង Selena Gomez និង​តារា​សម្តែង Kim Kardashian​។​



​តាម​ការសិក្សា​មួយ​របស់ Instagram schedulers Hopper ដែលជា​ឧបករណ៍​វាយតម្លៃ​ពី​ការ​បង្ហោះ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ស្វ័យប្រវត្តិ បាន​បង្ហាញថា​ខ្សែប្រយុទ្ធ​របស់ Real Madrid ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុងនាម​ជា​អ្នករក​ចំណូល​ច្រើនជាងគេ​ពី Instagram ក្នុងចំណោម​១០​រូប​ក្នុង​បញ្ជី តាម​ពីក្រោយ​អ្នកចម្រៀង Selena Gomez និង​តារា​សម្តែង Kim Kardashian​។​





Ronaldo ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ មាន​អ្នក Follow ក្នុង Instagram ១០៦​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ដោយ​ទទួលបាន​ប្រាក់ ៤​សែន​ដុល្លារ​នៅពេល​បង្ហោះ​អ្វីមួយ​ក្នុង​បណ្តាញ​សង្គម​នេះ​ម្តង ខណៈ​តារាចម្រៀង Pop របស់​អាមេរិក Selena Gomez មាន​អ្នក Follow ច្រើនជាងគេ រហូតដល់ ១២៣​លាន​នាក់ និង​ទាញ​ចំណូល​បាន​ប្រហែល​៥៥​ម៉ឺន​ដុល្លារ និង​ទី​២ Kim Kardashian មាន​អ្នក Follow ១០០​លាន​នាក់ រកចំណូលបាន ៥០​ម៉ឺន​ដុល្លារ​។​



​ក្នុងចំណោម​អ្នកល្បីឈ្មោះ​ទាំង​១០​រូប ដែល​អាច​រក​ចំណូល​ច្រើន​ពី​ការ Follow ក្នុង​បណ្តាញ​សង្គម​ដ៏​មាន​ឥទ្ធិ​ល Instagram មាន​អត្ត​ព​លិ​ក​តែ​២​រូប​ប៉ុណ្ណោះ​គឺ Cristiano Ronaldo ជា​អ្នកកីឡា​បាល់ទាត់ និង​កីឡាបាល់បោះ Lebron James​។ ក្រៅពីនោះ​សុទ្ធសឹង​ជា​តារា​សម្តែង តារា​បង្ហាញ​ម៉ូដ និង​តារាចម្រៀង​។​

​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​អ្នករក​ប្រាក់​បាន​ច្រើន​ពី Instagram ទាំង​១០ ដែល​ចេញ​ដោយ Hopper៖
 


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com