ជាតិ
សេដ្ឋកិច្ច
និយ័ត​ករ ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​បំភ្លឺ​រឿង «​ការហៅ​ចូល​លេខ​ប្លែកៗ​ពី​បរទេស​»
07, Jul 2017 , 4:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បានស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ទាំងអស់​បកស្រាយ​លើ​ករណី​មានការ​ហៅចូល (Miss Call) ពី​ប្រព័ន្ធ​ទូរ​សព្ទ​របស់​បណ្ដា​ប្រទេស​មួយចំនួន មក​អ្នកប្រើប្រាស់​ទូ​សព្ទ​នៅ​កម្ពុជា​យ៉ាង​ចំឡែក ដែល​ធ្វើ​ឲ្យ​អ្នក​នៅក្នុង​ស្រុក​ខាតបង់​ថវិកា​ក្នុង​ការហៅ​ចេញទៅ​វិញ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់ TRC នៅ​ថ្ងៃទី​៦​ខែកក្កដា​។



​និយ័ត​ករ​បញ្ជាក់ថា លេខ​ទូរ​សព្ទ​ស៊ីញ៉ូ​ហៅចូល​មក​ទូរ​សព្ទ​ដៃ​ក្នុងប្រទេស​កម្ពុជា គឺមាន​លេខ​ទូរ​សព្ទ​ចល័ត​អន្តរជាតិ​របស់​ប្រទេស Vanuatu មាន​លេខ +៦៧៨ ៥៥៩ ៤៥២៣/ +៦៧៨ ៥៥៩ ៤៥៨៩ និង​លេខ​ទូរ​សព្ទ​ហៅ​ដែលមាន​លេខ​កូដ​ប្រទេស ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្តង់ (+៣៧៥), ប្រទេស​ឡា​ទី​វ៉ា (+៣៧១) ប្រទេស​ស៊ែ​ប៊ី (+៣៨១) ប្រទេស Valparaiso (+៥៦៣) ប្រទេស Vilnius (+៣៧០) ប្រទេស​តង់​ហ្សា​នី (+២៥៥) ។ និយ័ត​ករ​ឲ្យ​ដឹងថា ការហៅ​ចូល​ពី​ប្រព័ន្ធ​ទាំងនោះ ធ្វើ​ឲ្យ​អតិថិជន​មាន​ចម្ងល់​ចង់​ហៅ​ឬ​ហៅ​ចេញ​ទៅវិញ ដោយ​បង់ខាត​ប្រាក់​របស់ខ្លួន​ឥតប្រយោជន៍​។​

​និយ័ត​ករ​ទូរគមនាគមន៍ បន្ថែមថា ការសន្ទនា​តាម​ទូរ​សព្ទ​អន្តរជាតិ​ជា​មធ្យម ត្រូវ​បង់ខាត​ប្រមាណ​ពី ១៥​ដុល្លារ ទៅ ៣០​ដុល្លារ សម្រាប់​រយៈពេល ៣ វិនាទី​។ និយ័ត​ករ​បញ្ជាក់ថា នេះ​ជាត​ម្លៃ​បាន​ពី​ការិយាល័យ​ប្រឆាំង​ការជួយ​ដូរ​មនុស្ស​។​

​និយ័ត​ករ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ​ទាំងអស់​ពិនិត្យ និង​បកស្រាយ​លទ្ធភាព​បច្ចេកទេស ព្រមទាំង​ផ្សព្វផ្សាយ​សារ​ជា​វិធានការ​បង្ការ​ជូន​អតិថិជន​របស់ខ្លួន ដើម្បី​ចៀសវាង​កើត​ហានិភ័យ​មកពី​ករណី​ខាងលើនេះ​ជាយថាហេតុ​៕


Tag:
 ទូរ​សព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com