បទយកការណ៍ / បទសម្ភាសន៍
ក្រុមអ្នកជំនាញនឹងទុកគំនរថ្មនៅសាលរបាំ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរពីការជួសជុល និងមិនទាន់ជួសជុល
×
សៀមរាប៖ សាលរបាំ គឺស្ថិតប៉ែកខាងកើតនៅក្នុងបរិវេណនៃប្រាសាទតាព្រហ្ម។ សាលនេះ កំពុងជួសជុលក្នុងដំណាក់កាលទី២ ដែលដំណាក់កាលទីមួយចាប់ផ្តើមពីឆ្នាំ២០១០មក ដោយជួសជុលនៃផ្នែកខាងជើង ដោយបញ្ចប់គម្រោងនៅឆ្នាំ២០១៥។ ដំណាក់ទីពីរ ក្រុមការងារបានបន្តជួសជុលតភ្ជាប់ពីផ្នែកខាងជើង មកផ្នែកកណ្តាល ដែលគម្រោងគ្រោង នឹងបញ្ចប់នៅ២ឆ្នាំបន្ទាប់ ក្រោយដំណើរការពីខែវិច្ឆិកា ឆ្នាំ២០១៦មក។
លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលសាលរបាំ បានបញ្ជាក់ថា នេះជាគម្រោង សហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម។ គម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨នាក់ ដោយក្នុងនោះអាជ្ញាធរជាតិអប្សរាបានបញ្ជូនកម្មករចំនួន ២៥នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ។
តាមការរៀបរាប់របស់លោក ចាន់ ឡាយ សាលរបាំ ពីមុនគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ។ ដំបូលនៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់។ ក្រុមការងារជួសជុលបានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។ ក្រុមអ្នកជំនាញសម្រេចទុកផ្នែកខាងត្បូងនៃសាលរបាំ ដោយពុំមានការរើថ្មជួសជុលឡើយ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរ ពីស្ថានភាពមុន និងក្រោយពេលជួសជុល៕
ព័ត៌មានលម្អិតពីបញ្ហានេះ សូមស្តាប់បទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ចាន់ ឡាយ ដូចតទៅ
Tag:
សាលរបាំ
ប្រាសាទតាព្រហ្ម
© រក្សាសិទ្ធិដោយ thmeythmey.com