ជាតិ
សេដ្ឋកិច្ច
និយ័តករស្នើឲ្យអ្នកប្រើប្រាស់ រាយការណ៍ បើមិនពេញចិត្តសេវាក្រុមហ៊ុនទូរសព្ទណាមួយ
×
និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី៧ខែកក្កដា បានឲ្យដឹងថា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ (ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តជាដើម) បានខិតខំនាំយកមកនូវសេវាបន្ថែមផ្សេងៗ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់។ និយ័តករបញ្ជាក់ថា ក្នុងករណីអ្នកប្រើប្រាស់មានបញ្ហា ឬមិនពេញចិត្តក្នុងការផ្ដល់សេវារបស់ប្រតិបត្តិករទូរគមនាគមន៍ណាមួយនៅកម្ពុជា អាចចូលរួមរាយការណ៍លើកករណីដែលខ្លួនជួបប្រទះមកនិយ័តករ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com