បទយកការណ៍ / បទសម្ភាសន៍
មេឃុំ​វ័យ​៧៥​ឆ្នាំ ប្តេជ្ញា​បម្រើ​ពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព និង​ប្រាថ្នា​តែ​កិត្តិយស​ក្រោយ​អស់​ជីវិត​
09, Jul 2017 , 7:59 pm        
រូបភាព
 
​ក្រគរ​,​ពោធិ៍សាត់​៖ លោក ម៉ែន ភួ​ន វ័យ​៧៥​ឆ្នាំ បាន​ជាប់ឆ្នោត​ជា​មេឃុំ​៤​អាណត្តិ​ជាប់ៗ​គ្នានៅក្នុងឃុំ​បឹង​ក​ន្តួ​ត ក្នុងស្រុក​ក្រគរ​។ មាន​វ័យ​ចំណាស់​ពិតមែន តែ​មេឃុំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ប្តេជ្ញា​បន្ត​បម្រើ​ពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព និង​ដោយ​ស្អាតស្អំ​។ មេឃុំ​វ័យ​៧៥​ឆ្នាំ​រូបនេះ​បន្តថា ខ្លួន​មិន​ចង់បាន​ប្រយោជន៍​អ្វី​ពី​ពលរដ្ឋ​ឡើយ លោក​យកតែ​កិត្តិយស​មួយ​ប៉ុណ្ណោះ សម្រាប់​ជីវិត​នេះ​។​


​លោក ម៉ែន ភួ​ន វ័យ​៧៥​ឆ្នាំ ជា​បេក្ខជន​មេឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ឃុំ​បឹងក​ន្តួ​ត ស្រុក​ក្រគរ ចាប់តាំងពី​អាណត្តិ​ទី​១​មក​ម្លេះ​។  នៅ​អាណត្តិ​ទី​៤​នេះ ប្រជាពលរដ្ឋ​នៅតែ​ជឿជាក់ ទុកចិត្ត រើស​មេឃុំ​ចំណាស់​រូបនេះ ឲ្យ​ដឹកនាំ​ឃុំ​បន្តទៀត​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ម៉ែន ភួ​ន បាន​លើក​ហេតុផល​ខ្លះៗ​ដែល​ពលរដ្ឋ​នៅតែ​បោះឆ្នោត​ជូន​លោក មកពី​ក្នុង​រយៈពេល​កន្លងមក​លោក​បាន​បម្រើ​ពលរដ្ឋ​អស់ពី​ចិត្ត គិត​ប្រយោជន៍​ពលរដ្ឋ​ជា​អាទិភាព និង​បម្រើ​ពលរដ្ឋ​ដោយ​ស្អាតស្អំ​។ 
 
​ដ្បិត​មាន​វ័យ​ចំណាស់​ពិតមែន ប៉ុន្តែ​ទឹកចិត្ត​ស្រឡាញ់​ការងារ​ហាក់​មិន​ទ្រុឌទ្រោម​ឡើយ លោក​នៅតែ​ប្តេជ្ញាចិត្ត​បម្រើ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​បឹង​ក​ន្តួ​ត​ឲ្យ​អស់​លទ្ធភាព រក្សា​អំពើ​ល្អ ស្ម័គ្រ​បម្រើ​ពលរដ្ឋ និង​ប្រទេសជាតិ​ដោយ​ឥត​លក្ខខណ្ឌ​។ ក្នុងន័យនេះ លោក​មេឃុំ​វ័យ​៧៥​រូបនេះ ប្រាថ្នា​តែ​កិត្តិយស​មួយគត់ ក្រោយ​អស់​ជីវិត​។ មេឃុំ​ម៉ែន ភួ​ន បញ្ជាក់​ដូច្នេះ​៖ «​ជីវិត​មនុស្ស ស្លាប់ទៅ អត់​មាន​យក​រួច អីចឹង​ចុងក្រោយ​បំផុត គឺ​ខ្ញុំ​យកតែ​កិត្តិយស​មួយ​ទេ សម្រាប់​ជីវិត​ខ្ញុំ​»​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក មេឃុំ ម៉ែន ភួ​ន ដូចតទៅ​៖















Tag:
 មេឃុំ​-​ចៅសង្កាត់​
 ​ ម៉ែន ភួ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com