កីឡាអន្តរជាតិ
អន្តរជាតិ
Rooney លា Man Utd ត្រឡប់​ទៅ Everton វិញ ដោយ​គ្មាន​តម្លៃ​ខ្លួន​
09, Jul 2017 , 8:14 pm        
រូបភាព
Wayne Rooney បានសម្រេច​ត្រឡប់​ទៅ​ទ្រនំ​ចាស់ Everton វិញ​ដោយ​គ្នាន​តម្លៃ​ខ្លួន បន្ទាប់ពី​ចូលរួម​ជាមួយ Manchester United អស់​រយៈពេល ១៣ រដូវ​កាល​មក​។​



​បើតាម​ការប្រកាស​រប​ស់​ក្លិប Everton ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​៣១​ឆ្នាំ​រូបនេះ យល់ព្រម​ចុះកិច្ចសន្យា ២​ឆ្នាំ​នៅ​ទឹកដី Goodison Park​។​
 
Rooney បង្ហាញខ្លួន​ឲ្យ​បិសាច​ក្រហម ៥៥៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ២៥៣​គ្រាប់ ក្រោយ​ចាក​ចេញពី Everton មកកាន់​ទឹកដី Old Trafford កាលពី​ឆ្នាំ​២០០៤ ក្នុងតម្លៃ ២៧​លាន​ផោន ប្រហែល​ជិត​៣៥​លាន​ដុល្លារ​។ រយៈពេល ១៣​ឆ្នាំ​កន្លងមកនេះ រូបគេ​បាន​ជួយ Man Utd ឈ្នះ​ជើងឯក Premier League ៥​សម័យកាល Champions League ១​លើក ពាន​លំដាប់​ទី​២​អឺ​រ៉ុប Europa League ១​លើក រួមទាំង​ពាន​ជាច្រើន​ទៀតផង​ដែរ​។​
  
 
​ការវិលត្រឡប់​របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នេះ កើតឡើង​ខណៈដែល Man Utd កំពុង​ត្រូវ​រូ​វ​គ្នា​ជុំវិញ​ការផ្ទេ​យក​ខ្សែប្រយុទ្ធ Romelu Lukaku ពី Everton ក្នុងតម្លៃ ៩៦​លាន​ដុល្លា​។​
 
​សូមបញ្ជាក់ថា Rooney បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​កីឡដ្ឋាន Goodison Park តាំងពី​ឆ្នាំ ១៩៩៥ ពោលគឺ​មាន​អាយុ​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ និង​បង្ហាញខ្លួន​ឲ្យ​ឈុត​ធំ ៧៧​លើក និង​រក​គ្រាប់​បាល់​បាន ១៧​គ្រាប់​៕
 
 
 ​

© រក្សាសិទ្ធិដោយ thmeythmey.com