កីឡាអន្តរជាតិ
អន្តរជាតិ
ស្ថាបនិក Facebook ចាប់អារម្មណ៍ Spurs ប៉ុន្តែ​ក្លិប​អះអាងថា គ្មាន​ការពិភាក្សា​ណាមួយ​ឡើយ​
10, Jul 2017 , 4:01 pm        
រូបភាព
​លោក Mark Zuckerberg ដែលជា​ស្ថាបនិក​បណ្តាញ​សង្គម​ដ៏​ល្បី Facebook មាន​គម្រោង​ចង់​ទិញ​ក្លិប Tottenham HotSpur ក្នុងតម្លៃ ១​ពាន់​លាន​ផោន ប្រមាណ ១.៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្លិប​មាន់​ខ្នាយ​មាស បានចេញ​សេចក្តីថ្លែងការណ៍​ថា គ្មាន​ការចរចា​ណាមួយ​នោះឡើយ​។​



​បើតាម TheSun មហាសេដ្ឋី​ជនជាតិ​អាមេរិក​ដែលមាន​ទ្រព្យ​រហូតដល់​ជាង ៦៣​ពាន់​លាន​ដុល្លារ ដោយសារ​បង្កើត​កម្មវិធី​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០០៤​មក បានដាក់​សំណើ​ទៅកាន់​ម្ចាស់​ក្លិប Spur លោក Joe Lewis ក្នុង​កញ្ចប់​ទឹកប្រាក់ ១.៣​ពាន់​លាន​ដុល្លារ ដើម្បី​បាន​កាន់កាប់​ក្លិប​រងជើង​ឯក Premier League រដូវ​កាល​មុននេះ​វិញ​។​



​យ៉ាងណាក៏ដោយ លោក Joe Lewis មិនទាន់​ទទួលយក​ចំនួន​ទឹកប្រាក់​ខាងលើនេះ​នៅឡើយ​ទេ ហើយ​កាលពី​ឆ្នាំ​២០១៥ ម្ចាស់​កីឡដ្ឋាន White Hart Lane នេះ​ក៏​ធ្លាប់​ច្រាល់​ចោល​សំណើ ១១៣៨​លាន​ដុល្លារ របស់​សេដ្ឋី វ័យ​៣១​ឆ្នាំ​ម្តងមកហើយ ដោយ​ចង់បាន​តម្លៃ​រហូតដល់ ២.៦​ពាន់​លាន​ដុល្លារ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៩ ខែ ក្លិប Tottenham HotSpurs  បាន​បដិសេធ​ពាក្យ​ច​ចាម​អារាម​នានា​ទាក់ទង​នឹង​ការលក់ដូរ ដើម្បី​ពង្រីង​កីឡដ្ឋាន​ថ្មី​។​

​មាន់​ខ្នាយ​មាស បាន​អះអាងថា ក្រុមប្រឹក្សាភិបាល មិនមាន​ការពិភាក្សា​ណាមួយ​ទាក់ទង​នឹង​ការចរចា​ទិញ​ក្លិប​នោះឡើយ​៕


Tag:
 បាល់ទាត់​
  Facebook
  Mark Zuckerberg
  Tottenham HotSpur
© រក្សាសិទ្ធិដោយ thmeythmey.com