ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
និយមន័យផ្លូវល្បឿនលឿន និងបរិក្ខារផ្លូវថ្នល់
× ផ្លូវល្បឿនលឿន សំដៅផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ ដែលមានបរិក្ខារចែកទ្រូវផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬមានផ្លូវប្រសព្វតិចបំផុត ក្នុងករណីចាំបាច់។ នេះបើយោងតាមមាត្រា៤ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។
មាត្រាដដែលបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿន មានបំពាក់បរិក្ខាផ្លូវថ្នល់គ្រប់គ្រាន់ ដើម្បីធានាលំហូរចរាចរណ៍ឥតឈប់ឈរ ធានាសុវត្ថិភាព បន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿននេះ។
បរិក្ខារផ្លូវថ្នល់ សំដៅដល់ទីចំណត ទីសំចត ភ្លើងសញ្ញា ស្លាកសញ្ញាកំណត់ល្បឿន ស្លាកសញ្ញាបង្ហាញផ្លូវ សញ្ញាចន្លោះគម្លាត គំនូសសញ្ញា របាំង ឬបរិក្ខាបែងចំណែកផ្លូវ។ រង្វង់មូល ខឿនបែងចែកទិសចរាចរណ៍ ថ្មចិញ្ចើមផ្លូវ ជញ្ជាំង របងការពារ បង្គោលគីឡូម៉ែត្រ បង្គោលសញ្ញាកំណត់ព្រំ ព្រមទាំងស្លាកសញ្ញា និងឧបករណ៍បំពាក់ផ្សេងទៀតនៅតាមបណ្តោយផ្លូវ ក៏ជាបរិក្ខារផ្លូវថ្នល់ដែរ៕
Tag:
ច្បាប់
ចរាចរណ៍
ផ្លូវល្បឿនលឿន
បរិក្ខារផ្លូវថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com