ជាតិ
សេដ្ឋកិច្ច
ប្រេងឥន្ធនៈ ឡើងថ្លៃ​បន្តិច ចាប់ពី​ថ្ងៃទី ១២-២១ ខែកក្កដា​នេះ​
12, Jul 2017 , 8:19 am        
រូបភាព
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​ស្ថានីយ​នានា ក្នុងប្រទេស​កម្ពុជា នឹង​ឡើងថ្លៃ​បន្តិច ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែកក្កដា​នេះ​។ នេះ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ស្ដីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ នៅ​ថ្ងៃទី ១១ ខែកក្កដា​។



​តម្លៃ​ប្រេងសាំង ដែល​បានកំណត់​សម្រាប់​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ កក្កដា​នេះ នឹង​ឡើងថ្លៃ​បន្តិច ដោយ​ប្រេងសាំង​ស៊ុប​ពែរ​ថ្លៃ ៣៦៥០ រៀល​ក្នុង​១​លីត្រ និង​ប្រេងសាំង​ធម្មតា​ថ្លៃ ៣៥៥០ រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​មានតម្លៃ ៣៣០០ រៀល​ក្នុង​១​លីត្រ​។ តម្លៃ​ប្រេងសាំង​សប្ដាហ៍​នេះ មានការ​ឡើងថ្លៃ​បន្តិច ខណៈដែល​សប្ដាហ៍​មុន តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ​ថ្លៃ ៣៥៥០ រៀល​ក្នុង​១​លីត្រ ប្រេងសាំង​ធម្មតា​ថ្លៃ ៣៥០០ រៀល​ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត មានតម្លៃ​ត្រឹមតែ ៣២០០ រៀល​ប៉ុណ្ណោះ ក្នុង​១​លីត្រ​។​

​នេះ​ជាត​ម្លៃ​ប្រេងឥន្ធនៈ​អតិបរមា ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា​៕


Tag:
 ​ប្រេងឥន្ធនៈ
© រក្សាសិទ្ធិដោយ thmeythmey.com