ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​បាន​ពានរង្វាន់​គុណ​ភាពល្អ​បំផុត ដោយសារ​ឡា​បូ​បង្ក​កំណើត​កូន​ក្នុង​កែវ​ដំបូងបង្អស់​នៅ​កម្ពុជា​
12, Jul 2017 , 9:00 am        
រូបភាព
​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា បានទទួល​ពានរង្វាន់ ជាម​ន្ទី​ពេទ្យ​ដែល​មានគុណ​ភាពល្អ​បំផុត កម្រិត​អន្តរជាតិ ពី​គណៈកម្មការ​វាយតម្លៃ​អន្តរជាតិ និង​សមាគមន៍​វេជ្ជសាស្ត្រ​សហគមន៍​អឺរ៉ុប នៅ​ទីក្រុង Luzern ប្រទេស​ស្វី​ស​។ បើតាម អគ្គនាយក និង​ជា​ស្ថាបនិក​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា មាន​លក្ខណៈវិនិច្ឆ័យ​សំខាន់ៗ​ចំនួន​៤ ដែល​ធ្វើ​ឲ្យ​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា​ទទួលបានរ​ង្វាន់​នេះ ពិសេស​នោះ គឺ​ការ​ការចូលរួម​ដោះស្រាយ​បញ្ហា​សង្គម ដែល​កើតចេញពី​ការលំបាក​មានកូន​រប​ស់​គូ​ស្វាមី និង​បញ្ហា​នានា​ដែល​បណ្តាលមកពី​រោគ​ស្ត្រី តាមរយៈ​ឡា​បូ​បង្ក​កំណើត​កូន​ក្នុង​កែវ ដែលជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​របស់ខ្លួន​។



​កាលពី​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​អន្តរជាតិ និង​សមាគមន៍​វេជ្ជសាស្ត្រ​សហគមន៍​អឺរ៉ុប (The Socrates International Committee and European Medical Association) សម្រេច​ជ្រើសរើស និង​ប្រគល់​ពានរង្វាន់ ជាម​ន្ទី​ពេទ្យ​ដែល​មានគុណ​ភាពល្អ​បំផុត (Best Medical Practice) នៅ​ទីក្រុង Luzern ប្រទេស​ស្វី​ស​។



​លោក ហោ សំណាង អគ្គនាយក និង​ជា​ស្ថាបនិក នៃ​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈកម្មការ​បាន​វាយតម្លៃ​សម្រាប់​ការផ្តល់​ពានរង្វាន់ ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​ចំនួន​៤ ចំណុច​។  លក្ខណៈវិនិច្ឆ័យ​ទាំងនោះ​មាន ទី​១. គុណភាព និង​កេរ្តិ៍ឈ្មោះ​ល្អ​របស់​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា ដែលមាន​ផ្តល់​សេវា​បង្ក​កំណើត​កូន​ក្នុង​កែវ​។ ទី​២. ប្រសិទ្ធភាព នៃ​សុវត្ថិភាព​ខ្ពស់​នៃ​ការផ្តល់សេវា​។ ទី​៣. វិជ្ជាជីវៈ និង​ក្រម សីលធម៌​នៃ​ក្រុមគ្រូពេទ្យ​ឯកទេស និង​បុគ្គលិក​ជំនាញ​គ្រប់ផ្នែក​។ និង​ទី​៤ មន្ទីរ​សំរាក​ព្យាបាល​កម្ពុ​ជាមាន​បំពាក់​បរិក្ខារ​ពេទ្យ​ទំនើប​ចុងក្រោយ​បំផុត​។



​ក្រៅពី​ចំណុច​សំខាន់​ទាំង​៤​ខាងលើ គណៈកម្មការ​វាយតម្លៃ ក៏​មើល​ទៅលើ​ការចូលរួម​របស់​មន្ទី​រ​សំរាក​ព្យាបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម ដែល​កើតចេញពី​ការលំបាក​មានកូន​រប​ស់​គូ​ស្វាមី និង​បញ្ហា​នានា​ដែល​បណ្តាលមកពី​រោគ​ស្ត្រី​។ អគ្គនាយក និង​ជា​ស្ថាបនិក នៃ​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា បញ្ជាក់​ដូច្នេះ​ថា​៖« គណៈកម្មការ​វាយតម្លៃ គឺ​យោងទៅលើ​ប្រយោជន៍​ដែល​គម្រោង​នេះ​បានផ្តល់ និង​ចូលរួម​ជួយ​ក្នុងសង្គម​ជាតិ​របស់​យើង​។ មានន័យថា ឡា​បូ​បង្ក​កំណើត​នេះ បាន​ជួយ​អ្នក​ដែល​ជួប​ការលំបាក​មិនអាច​មានកូន​តាម​ធម្ម​ជាតិ​»​។​



​ក្នុង​បទសម្ភាសន៍​ដដែល លោក ហោ សំណាង ចាត់ទុកថា ពានរង្វាន់​នេះ មិន​ត្រឹមតែ​ជា​កិត្តិយស និង​ជាការ​ទទួលស្គាល់​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​រីកចម្រើន នៃ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ពី​ស្ថាប័ន​អន្តរជាតិ​។​

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហោ សំណាង អគ្គនាយក និង​ជា​ស្ថាបនិក នៃ​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា ដូចតទៅ​៖





​យោងតាម​គណៈកម្មការ​រៀបចំ​កម្មវិធី មាន​ស្ថាប័ន​ពហុ​វិស័យ​ចំនួន​១៦០ មកពី​៥៨​ប្រទេស ត្រូវបាន ជ្រើសរើស​សម្រាប់​ទទួល​ពានរង្វាន់​ដែល​រៀបចំ នៅ​ថ្ងៃ​ប្រទេស​ស្វី​ស​នោះ​។ នេះ​ជា​លើក​ទី​១​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ទទួលបាន​ពានរង្វាន់​បែបនេះ ខណៈ​កន្លងមក មាន​ស្ថាប័ន​ធនាគារ អចលនទ្រព្យ និង​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ធ្លាប់​ទទួលបាន​ពានរង្វាន់​។

​ស្របពេល​គ្នា​នេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខ​ទៀង នាយិកា​បច្ចេកទេស នៃ​មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី ៣៣ របស់​សមាគមន៍​អឺរ៉ុប ស្តីអំពី​សុខភាព​បន្ត​ពូជ និង​អំ​ប្រី​យ៉ុង European Society for Human Reproduction and Embryology (ESHRE) ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ផងដែរ​៕



Tag:
 ពានរង្វាន់​
 ​ ហោ សំណាង​
 ​ បង្ក​កំណើត​
 ​​​ កូន​ក្នុង​កែវ​
© រក្សាសិទ្ធិដោយ thmeythmey.com