ជាតិ
CPP ទទួលបាន​តំណែង​៣ ពី​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី​
11, Jul 2017 , 9:39 pm        
រូបភាព
លោក ហោ ណាំហុង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាក្លាយជាអនុប្រធានគណៈអចិន្ត្រៃយ៍ ICAPP និងជាតំណាងនៃក្រុមគណបក្សនយោបាយនៅអាស៊ី
លោក ហោ ណាំហុង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាក្លាយជាអនុប្រធានគណៈអចិន្ត្រៃយ៍ ICAPP និងជាតំណាងនៃក្រុមគណបក្សនយោបាយនៅអាស៊ី
​ភ្នំពេញ​៖ សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អា​សី (ICAPP) បានផ្តល់​តួនាទី​ចំនួន​៣ ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។ ការផ្តល់​ទ​ទួ​នាទី​ទាំង​៣​នេះ ដល់​គណបក្ស​ប្រជាជន​កម្ពុជា គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​របស់​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី លើក​ទី​២៨ ដែល​រៀបចំឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៧-៩ ខែកក្កដា ឆ្នាំ​២0១៧​។



​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ជុំវិញ​ការទទួលបាន​តួនាទី​ទាំង​៣ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ​។ បើ​យោងតាម​សេចក្តីថ្លែងការណ៍ តួនាទី​ទាំង​៣​នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​វប្ប​ធ​ម​អាស៊ី​របស់ ICAPP ហើយ​លោក ហោ ណាំហុង សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ បាន​ក្លាយជា​អនុប្រធាន​គណៈអចិន្ត្រៃយ៍ ICAPP និង​ក្លាយជា​តំណាង​នៃ​ក្រុម​គណបក្សនយោបាយ​នៅ​អាស៊ី​។

​សេចក្តីថ្លែងការណ៍ បាន​ឲ្យ​ដឹង​ទៀតថា បណ្តា​គណបក្សនយោបាយ​នានា មកពី​សភាព​អឺរ៉ុប ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ ក៏​គាំទ្រ​ការផ្តល់​តួនាទី​ទាំង​៣ ដល់​គណបក្ស​ប្រជាជន​កម្ពុជា ផងដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា​៖«​នេះ គឺជា​តម្លៃ​និង​យុត្តិធម៌​ថ្មី​មួយទៀត ដែល​គណបក្សនយោបាយ​នៅ​អាស៊ី និង​គណបក្សនយោបាយ​នៅ​អឺរ៉ុប​ផ្តល់ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​សង្គ្រោះ​ជាតិ ពី​របប​ប្រល័យពូជសាសន៍ និង​ដឹកនាំ​ប្រទេស​កម្ពុជា តាម​មាគ៌ា​ប្រជាធិបតេយ្យ ហើយ​ការពារ​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ​ដោយ​ចិ​រ​ភាព​»​។

​សូមបញ្ជាក់ថា ICAPP ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​ហ្វី​លី​ពិន កាលពី​ឆ្នាំ​២000​។ បច្ចុប្បន្ន ICAPP មាន​គណបក្សនយោបាយ​លើសពី​៣៥0 នៅក្នុង​តំបន់​អាស៊ី ជា​សមាជិក​។ គោលបំណង​របស់ ICAPP គឺ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ទស្សន​នយោបាយ​និង​មនោគមវិជ្ជា​នយោបាយ រវាង​បណ្តា​គណបក្សនយោបាយ ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​សន្តិភាព​និង​វិបុលភាព​រួមគ្នា សម្រាប់​ប្រទេស​ក្នុង​តំបន់​៕


Tag:
 CPP
  ICAPP
© រក្សាសិទ្ធិដោយ thmeythmey.com