ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺ​កញ្ចូញគូថ អាច​បញ្ជាក់បាន តាមរយៈ​អាកា​រៈទាំង​នេះ​
12, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​នៅ​កញ្ចូញគូថ​ភាគច្រើន​បង្កឡើង​ដោយសារ​ការ​សម្រាលកូន របួស​នៅ​កញ្ចូញគូថ ការ​ប្រឹង​នៅ​តំបន់​នេះ​ជ្រាំ​ដែលៗ ជំហរ​មិនល្អ ធាត់​ពេក អាយុ​ច្រើន និង​ការបង្ក​រោគ ឬ​មហារីក (​កម្រ​)​។ អា​ការៈសំខាន់​បំផុត​នៃ​ការឈឺចាប់​នេះ គឺ​ឈឺ និង​តឹង​នៅ​តំបន់​កំប៉េះគូថ​តែម្តង​។​



​អាកា​រៈ​ផ្សេងទៀត​ដែល​គួរកត់សម្គាល់​ដែរនោះ​មានដូចជា​៖
•    ឈឺចាប់​នៅ​ហ្នឹង​កន្លែង និង​មាន​អារម្មណ៍​ថា​តឹងៗ​
•    ឈឺ​កាន់តែខ្លាំង​នៅពេល​អង្គុយ​
•    ឈឺ​ខ្លាំង​នៅពេល​ធ្វើ​ចលនា​នានា​
•    ឈឺចាប់​ក្នុងពេល​បន្ទោបង់​
•    ឈឺ​ក្នុងពេល​រួមភេទ​

​ក្រៅពី​អា​ការៈដែល​បាន​បញ្ហា​ខាងលើនេះ អ្នកខ្លះ​ក៏​ធ្លាប់មាន​អា​ការៈឈឺចាប់​នៅ​ខ្នង ឈឺ​តាម​ជើង និង​ក្នុង​សន្លាក់​ត្រគាក​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com