ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាំង​ឆ្នាំ​២០១៧ ចាប់ផ្តើម​ថ្ងៃនេះ​
13, Jul 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាំង ឆ្នាំ​២០១៧​នេះ មាន​រយៈពេល​៤​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ រហូតដល់​ថ្ងៃទី​១៦ ខែកក្កដា នៅ​សាលសន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ​។​



​ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហការ រវាង​ក្រុមប្រឹក្សា​ចិន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ សភាពាណិជ្ជកម្ម​អន្តរ​ជាតិចិន ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើកកម្ពស់​ផលិតផល​ជាច្រើន ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​រថភ្លើង ថាមពល ការដឹកជញ្ជូន ប្រព័ន្ធ​ទំនាក់ទំនង ម៉ាស៊ីន​និង​ឧបករណ៍​សម្ភារ​អគារ រថយន្ត គ្រឿង​ម៉ាស៊ីន និង​ប​ច្ចក​វិទ្យា​កសិកម្ម អេ​ឡិ​ក​ត្រូ​និក ចំណីអាហារ​។​ល​។​

​ក្រុមហ៊ុន​ចិន និង​កម្ពុជា​ចំនួន​១៣០​ក្រុមហ៊ុន នឹងចូលរួម​ដាក់តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន ក្នុង​ពិព័រណ៍​រយៈពេល​៤​ថ្ងៃនេះ ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​៕


Tag:
 ពិព័រណ៍​
 ​ មេគង្គ​-​ឡាន​ឆាំង​
© រក្សាសិទ្ធិដោយ thmeythmey.com